ព័ត៌មាន
សមាសភាពគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវបង្ហាញនៅថ្ងៃនេះ!
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលនឹងត្រូវចូលកាន់តំណែងសម្រាប់នីតិកាលទី ៧ នឹងត្រូវបង្ហាញនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលនឹងត្រូវចូលកាន់តំណែងសម្រាប់នីតិកាលទី ៧ នឹងត្រូវបង្ហាញនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣នេះ។
តាមរយៈសារជាសំឡេង កាលពីយប់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣នេះ នឹងមានការជួបជុំសមាជិក-សមាជិកាគណៈអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ជាមួយនឹងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី ៦ ដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ និងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលនឹងចូលកាន់តំណែងនាពេលឆាប់ៗខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងបែបនេះថា «ហើយថ្ងៃស្អែក (១០ សីហា ២០២៣) អស់លោក នឹងបានឃើញចំពោះសមាសភាព នៃគណៈរដ្ឋមន្ត្រីថ្មី គ្រាន់តែគណៈរដ្ឋមន្ត្រីថ្មីនេះ មិនទាន់បានឆ្លងកាត់នៅការអនុម័តពីសភា នៅឡើយ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់ឈ្លោះគ្នា ដណ្ដើមអំណាចគ្នា ឬក៏តំណែងនេះ តំណែងនោះ នោះឡើយ គឺមានតែសាមគ្គីភាពគ្នាតែប៉ុណ្ណោះ ដោយបានស្រុះស្រួលគ្នាក្នុងការរៀបចំអ្នកដឹកនាំបន្តវេន សម្រាប់អាណត្តិទី ៧ តទៅ៕
អត្ថបទពី៖ KPT
-
Boxing Bayontv3 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន3 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន3 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន3 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន13 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ