ភាពយន្ដខ្មែរ
ក្រៅពីសាច់រឿងល្អជក់ចិត្ត មានកត្តាធំៗ៣ ដែលអ្នកគួរទស្សនារឿង «ពោះធំ» វគ្គ២!
ទស្សនិកជនភាគច្រើន ប្រាកដជាធ្លាប់បានទស្សនារួចមកហើយអំពីខ្សែភាពយន្តជីវិត រឿង «ពោះធំ» កាលពីរដូលកាលទី១។
ទស្សនិកជនភាគច្រើន ប្រាកដជាធ្លាប់បានទស្សនារួចមកហើយអំពីខ្សែភាពយន្តជីវិត រឿង «ពោះធំ» កាលពីរដូលកាលទី១។ យ៉ាងណាមិញ រឿង «ពោះធំ» រដូវកាលទី២ បានផលិតចេញជាវគ្គបន្ត និងធ្លាប់បានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តកាលពី ថ្ងៃទី២០ សីហា ឆ្នាំ២០២០ កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា ភាពយន្តជីវិត រឿង «ពោះធំ» វគ្គ២ ទទួលបានការគាំទ្រ និងកោតសរសើរពីសំណាក់អ្នកទស្សនាយ៉ាងច្រើន កំឡុងថ្ងៃចាក់បញ្ចាំងក្នុងរោងភាពយន្ត។
សម្រាប់អ្នកដែលខកខានមិនបានចូលទស្សនានៅក្នុងរោងកុន លើកនេះជាឱកាសពិសេសសម្រាប់ទស្សនិកជនទាំងអស់គ្នាដែលចង់ទស្សនារឿង «ពោះធំ» វគ្គ២ ដោយខាងទូរទស្សន៍ប៉ុស្តិ៍ បាយ័ន នឹងត្រៀមចាក់ផ្សាយជូនទស្សនានៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសល់ប៉ុន្មានថ្ងៃខាងមុខនេះ។
ដើម្បីជាប្រទីបបំភ្លឺកាន់តែច្បាស់អំពីសាច់រឿងបន្ថែម ថ្ងៃនេះ អេដមីន នឹងលើកយកចំណុចពិសេសធំៗ៣ ពីក្នុងភាពយន្តជីវិត រឿង «ពោះធំ» ដើម្បីជាចំណីនៃចំណេះដឹងថ្មីសម្រាប់ទស្សនិកជន៖
១. រឿង «ពោះធំ» វគ្គ២ ពេជ្រ នាំប្រពន្ធដែលកំពុងពោរពោះទៅរស់នៅខាងក្រៅ ដោយសុខចិត្តលះបង់គ្រប់យ៉ាង មិនព្រមជ្រើសតាមឪពុកម្តាយហើយទុកប្រពន្ធចោលនោះទេ។ (សបញ្ជាក់ថា តួអង្គពេជ្រជាបុរសវ័យក្មេងមែនពិត ប៉ុន្តែគេមានទំនួលខុសត្រូវចំពោះកំហុសរបស់ខ្លួន។)
២. ចេញទៅរស់នៅខាងក្រៅ ទាំងខ្លួនទាំងពីរនាក់មិនទាន់រៀនចប់ និងមិនមានការងារច្បាស់លាស់នៅឡើយ។ ពេលនោះហើយ ទើបពួកគេយល់ពីសង្គមនៃការរស់នៅខាងក្រៅវាយ៉ាងម៉េច សង្គមការងារបែបម៉េច យល់ច្បាស់ពីភាពលំបាកកាន់តែច្បាស់ក្រោយចេញឆ្ញាញ់ពីការឃុំគ្រងរបស់ឪពុកម្តាយ។
៣. វិប្បដិសារី៖ ក្រោយមានការបាត់បង់សមាជិកណាម្នាក់ ទើបចុងក្រោយតួអង្គឪពុកម្តាយបានត្រឹមតែយំស្រែក ស្តាយនូវកំហុសរបស់ខ្លួនដែលមិនព្រមនៅក្បែរ លើកទឹកចិត្តកូនៗឱ្យរឹងមាំ បែរជាស្តីបន្ទោសបង្អាប់បន្ថែមទៅលើពួកគេទៅវិញ។
នៅមានចំណុចអប់រំល្អៗជាច្រើនទៀត ចង់ជ្រាបកាន់តែច្បាស់សូមរង់ចាំទស្សនាទាំងអស់គ្នាណា ដែលនឹងផ្សាយជូនទស្សនានៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ បាយ័ន៕
អត្ថបទដោយ៖ Ha Ti
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន23 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ