Connect with us

ភាពយន្ដខ្មែរ

ខ្សែភាពយន្តភាគខ្មែរ រឿង «ស្នេហ៍ ២ ភព» ស្នាដៃថ្មីជាមួយទស្សនីយភាពល្អជក់ចិត្ត

សម្រាប់ទស្សនិកជនដែលនិយមទស្សនាខ្សែរភាពយន្តបែប Drama លាយលំជាមួយនឹងជំនឿ

សម្រាប់ទស្សនិកជនដែលនិយមទស្សនាខ្សែភាពយន្តបែប Drama លាយលំជាមួយនឹងជំនឿអបិយជំនឿមិនគួររំលងរឿងនេះឡើយ។

រឿង «ស្នេហ៍២ភព» ជាខ្សែសាច់រឿងរៀបរាប់អំពីជីវិតស្នេហារបស់ប្រុសស្រី ២ នាក់។ ដែលម្នាក់ជាមនុស្ស ម្នាក់ទៀតជាខ្មោច។

បើទោះជាការចាប់ផ្តើមរវាងអ្នកទាំងពីរកើតឡើងនៅក្នុងកាលៈទេសៈមួយដែលមិនសូវជាសមប្រកបក៏ពិតមែន។ តែដោយសារភាពស្និទស្នាល និងការយល់ចិត្តទើបធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍ល្អទៅលើគ្នា។

នៅពេលដែលគ្រប់យ៉ាងកំពុងតែស្រស់ថ្លា ព្រហ្មលិខិតក៏ហាក់បីដូចជាលែងសើចជាមួយអារម្មណ៍ បង្ខំឲ្យគេត្រូវដើរដល់ផ្លូវជ្រើសរើស រវាងជួប និងបែក។

ការដែលអាចនៅចងចាំគ្នាតែត្រូវទៅចាប់កំណើតជាថ្មី និង វិលត្រឡប់ទៅកាន់រាងកាយដើមវិញតែក៏ត្រូវភ្លេចគ្នា តើនាងនឹងជ្រើសបែបណា?

សូមកុំភ្លេចរង់ចាំតាមដានទស្សនាខ្សែភាពយន្តភាគខ្មែរបែប Drama លាយលំជាមួយអបិយជំនឿខាងផ្លូវងងឹតរឿង «ស្នេហ៍ ២ ភព» នឹងមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ | ព្រហស្បតិ៍ វេលាម៉ោង ៧ | ៨យប់ លើទូរទស្សន៍ បាយ័ន៕

អត្ថបទដោយ៖ Momo

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia