Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាសម្រេចបានអត្រា ចាក់វ៉ាក់សាំងច្រើនជាង ៨៧ភាគរយ នៃប្រជាជនសរុប

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកនូវយុទ្ធសាស្រ្ដ របស់ប្រទេសកម្ពុជា ក្នុងការ​ប្រយុទ្ធ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយភាពស្វាហាប់ និងបុរេសកម្ម រហូតដល់ឈានប្រកាសជា​ផ្លូវ​ការ នូវការបើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ។

ការប្រកាសចែករំលែកនេះ បានធ្វើឡើងគ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមបើកកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៧ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជារួមប្រទេសកម្ពុជា បានកំណត់យកការចាក់វ៉ាក់សាំង ជា​វិធានការយុទ្ធសាស្រ្ដគន្លឹះ និងបានបើកយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងជូនដល់ប្រជាជនអាយុចាប់ពី ៥ឆ្នាំឡើង ដែលគិតត្រឹមថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កម្ពុជាសម្រេចបានអត្រាគ្រប់ដណ្ដប់ នៃការចាក់វ៉ាក់សាំងច្រើនជាង ៨៧ភាគរយ នៃប្រជាជនសរុបប្រមាណ ១៦លានដុល្លារ គឺយើងចាក់បាន ១៤លាននាក់រួចហើយ៕

អត្ថបទដោយ៖ កម្ពុជាថ្មី​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia