ព័ត៌មាន
សម្ដេចតេជោ ស្នើភាគីឡាវជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងសក្តានុពលផ្សេងទៀតឱ្យកាន់តែប្រសើរ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឱ្យឡាវជំរុញសកម្មភាពពាណិជ្ជកម្មនៅតាមព្រំដែន និងសក្តានុពលផ្សេងៗទៀត រវាងប្រទេសទាំងពីរឲ្យបានកាន់តែប្រសើរឡើងថែមទៀត ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឱ្យឡាវជំរុញសកម្មភាពពាណិជ្ជកម្មនៅតាមព្រំដែន និងសក្តានុពលផ្សេងៗទៀត រវាងប្រទេសទាំងពីរឲ្យបានកាន់តែប្រសើរឡើងថែមទៀត ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩។
នៅវិមានសន្តិភាពព្រឹកថ្ងៃទី១១មេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យ ឯកឧត្តម បួកែវ ភុំវង់សាយ (Buakeo Phumvongsay ) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសំដែងការគួរសម។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម បួកែវ ភុំវង់សាយ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចដែលបានចំណាយពេល អនុញ្ញាតឲ្យឯកឧត្តម បានជួបសំដែងការគួរសម។
ឯឧត្តម ឯកអគ្គរដ្ឋទូតក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ១៩ តាមរយៈការជួយឧបត្ថម្ភវ៉ាក់សាំង រថយន្តដឹកជញ្ជូនវ៉ាក់សាំងព្រមទាំងថវិកាជួយដល់រដ្ឋាភិបាលឡាវ ។ ឯឧត្តម ក៏បាននាំមកពាក្យបណ្ដាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីឡាវជូនចំពោះសម្ដេចតេជោ ផងដែរ ។
ជាការឆ្លើយតប សម្តេចតេជោ ក៏បានស្វាគមន៍និងអបអរសាទរជូនចំពោះឯកឧត្តម ភុំវង់សាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានស្នើភាគីឡាវជម្រុញសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មតាមព្រំដែននិងពិនិត្យមើលសក្តានុពលផ្សេងទៀត សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីក៏បានប្ដេជ្ញាជូនចំពោះសម្ដេចជួបផងដែរថា ក្នុងបេសកកម្មជាអ្នកការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រីក ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកើនឡើងមួយកម្រិតទៀត ដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អដែលមានស្រាប់៕
អត្ថបទពី៖ BTV
-
Boxing Bayontv3 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន3 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន3 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន3 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន12 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ