ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ស្នើសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ចូលរួមបង្រ្កាបឲ្យខាងតែបាននូវការជួញដូរគ្រឿងញៀន
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់គណៈរដ្ឋមន្រ្តីថ្មីដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវចូលរួមបង្រ្កាបឲ្យខាងតែបាននូវការជួញដូរគ្រឿងញៀន និងបំផ្លាញដល់ឬសគល់នៃឧក្រិដ្ឋកម្មគ្រឿងញៀន។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់គណៈរដ្ឋមន្រ្តីថ្មីដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវចូលរួមបង្រ្កាបឲ្យខាងតែបាននូវការជួញដូរគ្រឿងញៀន និងបំផ្លាញដល់ឬសគល់នៃឧក្រិដ្ឋកម្មគ្រឿង ញៀន។
ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គី នៃគណៈអចិ ន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកាគណៈរដ្ឋមន្រ្តីចាស់ និងគណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី ៧ នៃរដ្ឋសភា ប្រមាណជាង ១០០នាក់ កាលពីល្ងាចថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ នៅវិមាន ៧មករា នៃទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅពេលដ៏ខ្លីខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំនូវព្រឹត្តិការណ៍ជាតិ ជាច្រើន ដូចជាបុណ្យអ៊ុំទូក បុណ្យឯករាជ្យជាតិ ហើយប្រសិនបើយុវជនបន្តវេនដឹកនាំ និងដោះស្រាយបានជោគជ័យនោះ ក៏ជាការបង្កនូវភាពជឿជាក់របស់ប្រជាជាតិទាំងមូល។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តដោយបានស្នើដល់គណៈរដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងនាពេលខាងមុខ ត្រូវចុះទៅតាមមូលដ្ឋានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ដោះស្រាយការងារជូនប្រជាពលរដ្ឋដែលជួបការលំបាក ពិសេសចុះជួបកម្មករ-កម្មការិនី តាមរោងចក្រសហគ្រាស តាមអ្វីដែលសម្តេចផ្ទាល់ បានសន្យាជាមួយកម្មករ-កម្មការិនី នៅមុនពេលបោះឆ្នោតកន្លងទៅ។
បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់រាជរដ្ឋាភិបាលថ្មី ដែលត្រូវតែងតាំងនាពេលខាងមុខ ត្រូវចូលរួមបង្រ្កាប ឲ្យខាងតែបាននូវការជួញដូរគ្រឿងញៀន បំផ្លាញដល់ឬសគល់នៃឧក្រិដ្ឋកម្មគ្រឿងញៀន។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការធ្វើកែទម្រង់ដល់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឲ្យសង្គមកម្ពុជាគ្មានគ្រឿងញៀន។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់គណៈរដ្ឋមន្រ្តីថ្មី បន្តការយកចិត្តទុកដាក់ចំពោះមន្រ្តីចាស់ៗ តាមរយៈការផ្តល់ ជាទីប្រឹក្សា នៅតាមក្រសួងស្ថាប័នរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់រាជរដ្ឋាភិបាលថ្មី បន្តយកចិត្តទុកដាក់ដល់ការដោះស្រាយលើរបបសន្តិសុខសង្គម ចំពោះជនងាយរងគ្រោះ ដូចអ្វីដែលរាជរដ្ឋាភិបាលចាស់បានដោះស្រាយ នាពេលកន្លងមក៕
អត្ថបទពី៖ KPT
-
Boxing Bayontv5 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
ព័ត៌មាន5 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
PR NEWS1 week ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន5 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន5 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន2 days ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ