Connect with us

ភាពយន្ដខ្មែរ

ញាក់ណាស់! នេត្រា និងម៉ៃម៉ៃ ត្រឡប់មកជួបទស្សនិកជនម្ដងទៀតក្នុងរឿងថ្មីនេះ

និយាយពីប្រជាប្រិយភាពតារាសម្តែងស្រី ចិនចិន និង យ៉ា សុផាន់ម៉ៃ សំលេងគាទ្រពីពុកម៉ែបងប្អូនមិនចាញ់គ្នាប៉ុន្មានទេ។ ពិ

និយាយពីប្រជាប្រិយភាពតារាសម្តែងស្រី ចិនចិន និង យ៉ា សុផាន់ម៉ៃ សំលេងគាទ្រពីពុកម៉ែបងប្អូនមិនចាញ់គ្នាប៉ុន្មានទេ។ ពិសេស ជាតារាសម្តែងស្រីដែលមានវត្តមានញឹកញាប់នៅក្នុងរឿងភាគចាក់ផ្សាយនៅលើកញ្ចក់ ទូរទ្សន៍បាយ័ន ថែមទៀត។

មិនយូរទេ តារាសម្តែងទាំងពីរនឹងមានវត្តមានជាថ្មីម្ដងទៀតក្នុង រឿង «វាសនានាងហង្ស ២» នៅដើមខែក្រោនេះ។ ដូចដែលទស្សនិកជនមួយចំនួនបានដឹងហើយថា នេត្រា (ចិនចិន) និង ម៉ៃម៉ៃ ធ្លាប់បានប៉ះគ្នាម្ដងរួចមកហើយ កាលពីរឿង វាសនានាងហង្ស រដូលកាលទី១ ហើយក៏ជារឿងភាគដែលទទួលបានការពេញចិត្តយ៉ាងខ្លាំងក្លាពីអ្នកទស្សនាផងដែរ។

ត្រឡប់មកជាថ្មីលើកនេះ ធានាថាទស្សនិកជនត្រជាក់ចិត្តត្រជាក់បេះដូង ជាមួយទេពកោសល្យសម្តែងដ៏ប៉ិនប្រសព្វរបស់តារាស្រីទាំងពីររូបនេះ រួមជាមួយតួអង្គប្រុសសង្ហាលោក ជា លាងឈេ  (តួអង្គ បេន),  ម៉ី ច័ន្ទក្សត្រា  (តួអង្គរិទិ្ធ) និងតារាសម្តែងវ័យក្មេងប្រុសស្រីច្រើនរូបទៀត។

កុំភ្លេចណា! បើចង់ដឹងថា រឿង «វាសនានាងហង្ស ២» មានរសជាតិជូរ ចត់ ប្រៃ ល្វីង និងហឹរកម្រិតណា រង់ចាំទស្សនាទាំងអស់គ្នា ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះហើយ៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia