Connect with us

ព័ត៌មាន

ត្រៀមជួបជាមួយមហោស្រពដ៏អស្ចារ្យ ពីក្រុមយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា

ក្រុមយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង​កំពុងរៀបចំសម្តែងរឿង«ព្រះបាទជយវរ្ម័នទី ៧» ។ កំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៧ – ២៨​ ខែសីហា ឆ្នាំ ២០២២ នៅឯសាលសន្និសីទចតុ

ក្រុមយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ​កំពុងរៀបចំសម្តែង រឿង «ព្រះបាទជយវរ្ម័នទី ៧» ។ កំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៧ – ២៨​ ខែសីហា ឆ្នាំ ២០២២ នៅឯសាលសន្និសីទចតុមុខ ។

នៅក្នុងនោះផងដែរក៏មានការសម្តែងរបាំ និងក្បាច់គុនដាវ គុនដំបងខ្មែរ និងមានការសម្តែងជាច្រើនទៀតពីក្រុមសិល្បៈរបាំដែលមានវត្តមានជាង២០០នាក់ ដែលដឹកនាំដោយអ្នកគ្រូ យុគ សុវណ្ឌី

មហោស្រពនេះធ្វើឡើងក្នុងគោលបង្ហាញពីប្រវត្តិសាស្រ្តខ្មែរ និង ពីស្នាមព្រហស្តព្រះបាទជយវរ្ម័នទី ៧ ឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរជំនាន់មុន។ ព្រមទាំងផ្សព្វផ្សាយទៅកាន់សកលលោកទាំងមូលពីភាពអស្ចារ្យនៃបុព្វបុរសយើង។

ចំពោះការសម្តែងលើកនេះផងដែរក្រុមសិល្បៈករសិល្បៈការីបានធ្វើការហាត់សមយ៉ាងសស្រាក់សស្រាំ បើទោះបីជាគ្រប់គ្នាមានការងារមមាញឹកផ្ទាល់ខ្លួនយ៉ាងណាក្តី តែដោយចិត្ត និងបេះដូងស្រឡាញ់វប្បធម៍ទើបធ្វើឲ្យគ្រប់គ្នាតស៊ូពុះពារយ៉ាងខ្លាំងដើម្បីមហោស្របលើកនេះ។

មហោស្រពនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៧ – ២៨ ខែសីហា ឆ្នាំ ២០២២ នៅសាលសន្និសីទចតុមុខ ដែលនឹងមានសម្តែង២ពេលក្នុងមួយថ្ងៃគឺចាប់ពីម៉ោង ១៥:00នាទីរសៀល និង ម៉ោង ១៨:00 នាទី រសៀល។

សូមទស្សនិកជនអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីគាំទ្រដល់សិល្បៈបុរាណខ្មែរ៕

អត្ថបទដោយ៖ Momo

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia