ព័ត៌មាន
ចំណុចមួយចំនួនដែលពលរដ្ឋត្រូវដឹង ជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ
មន្រ្តីជាន់ខ្ពស់ គ.ជ.ប បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបដែលជាម្ចាស់ឆ្នោត
មន្រ្តីជាន់ខ្ពស់ គ.ជ.ប បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបដែលជាម្ចាស់ឆ្នោត ហើយមានចំណុចមួយចំនួនដែលប្រជាពលរដ្ឋត្រូវដឹងជុំវិញការបោះឆ្នោតនេះ។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ (គ.ជ.ប) បានឲ្យដឹងថា ចំណុចដែលប្រជាពលរដ្ឋត្រូវដឹងជុំវិញការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ រួមមាន៖
ទី១. តើការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃណា? ការបោះឆ្នោត គឺនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។
ទី២. ប្រជាពលរដ្ឋត្រូវដឹងទីតាំងការិយាល័យបោះឆ្នោត និងលេខកូដ ៤ខ្ទង់ការិយាល័យបោះឆ្នោត និងលេខរៀងក្នុងបញ្ជីបោះឆ្នោត។ ទី៣. ការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវតាមប្រអប់ ៤ជ្រុង សូមប្រុងប្រយ័ត្នការគូសខុស ឬការគូសធ្វើឲ្យគេដឹងច្បាស់អត្តសញ្ញាណអ្នកបោះឆ្នោត។ ទី៤. ត្រូវដឹងថានរណាខ្លះអាចមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត។ ទី៥. ចេតនាក្នុងការបំផ្លាញសន្លឹកឆ្នោត នឹងត្រូវមានទោសទៅតាមច្បាប់។ ទី៥. មិនត្រូវញុះញុងឲ្យអ្នកដទៃ គូសសន្លឹកឆ្នោតចោល ឬមិនទៅចូលរួមបោះឆ្នោតនោះឡើយ។
លោក សោម សូរីដា អ្នកនាំពាក្យ (គ.ជ.ប) បានបញ្ជាក់ទៀតថា ដើម្បីអាចបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២២ និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ប៉ុន្តែប្រសិនបើមិនមានអត្តសញ្ញាណប័ណ្ណនោះទេ ប្រជាពលរដ្ឋអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យមានការបោះឆ្នោតនៅតាមរដ្ឋបាលឃុំ-សង្កាត់។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញនាំគ្នាទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គម៕
អត្ថបទពី៖ KPT
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ