Connect with us

Uncategorized

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសពិសេស ពីអង្គការសហព័ន្ធ សន្តិភាព សកល (UPF)

អ្នករៀបចំកម្មវិធី នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) បានថ្លែងថា «នេះជាមេដាយមាស ដើម្បីផ្ដល់កិត្ដិ​យស ដល់សម្ដេចតេជោ ហ៊ុន សែន ចំពោះតួនាទីដើម្បីសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលនូវមេដាយមាសពិសេស ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) នៅក្នុងមហាសន្និបាត នៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី «សន្ដិភាពនៅតំ​ប​ន់​អាស៊ីប៉ាស៊ីហ្វិក» នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

អ្នករៀបចំកម្មវិធី នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) បានថ្លែងថា «នេះជាមេដាយមាស ដើម្បីផ្ដល់កិត្ដិ​យស ដល់សម្ដេចតេជោ ហ៊ុន សែន ចំពោះតួនាទីដើម្បីសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ»។

សូមជម្រាបថា កម្មវិធីមហាសន្និបាត នៃក្តីសង្ឃឹមលើកទី៧ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ហើយរៀបចំដោយអង្គការសហព័ន្ធសន្តិភាពសកល (UPF)។ ក្នុងកម្មវិធីមហាសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រ​មុខ​រដ្ឋ ប្រមុខរដ្ឋាភិបាល ជាច្រើនរូបទៀតផងដែរ៕

អត្ថបទពី៖ កម្ពុជាថ្មី

កែសម្រួលដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia