Connect with us

PR NEWS

ពិតជាប្លែកនិងមិនធ្លាប់មានពីមុនមក ស្រាបៀរអាន់ឆ័រសហការជាមួយស្ថានីយទូរទស្សន៍បាយ័នសម្រេចក្តីស្រម៉ៃដល់គូស្នេហ៍១៣គូ

ស្រាបៀរអាន់ឆ័រ បានធ្វើការសហការជាមួយនឹង ស្ថានីយ៍ទូរទស្សន៍បាយ័ន បង្កើតនូវកម្មវិធីថ្មីមួយមានឈ្មោះថា អាពាហ៍ពិពាហ៍ បេះដូងនិងបេះដូង។

ស្រាបៀរអាន់ឆ័រ បានធ្វើការសហការជាមួយនឹង ស្ថានីយ៍ទូរទស្សន៍បាយ័ន បង្កើតនូវកម្មវិធីថ្មីមួយមានឈ្មោះថា អាពាហ៍ពិពាហ៍ បេះដូងនិងបេះដូង។ ដែលកម្មវិធីនេះគឺជាកម្មវិធីមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជាយើង។

អាពាហ៍ពិពាហ៍ បេះដូងនិងបេះដូង គឺជាកម្មវិធីមួយដែលនឹងមកសម្រេចបំណងប្រាថ្នារបស់គូស្នេហ៍ដែលមានជីវភាព​ខ្វះខាត មិនអាចបំពេញក្តីស្រម៉ៃរបស់ខ្លួនបាន។
ដោយកម្មវីធីនឹងធ្វើការជ្រើសរើសយកគូស្នេហ៍ដែលកំពុងតែមានគម្រោងចង់រៀបអាពាហ៍ពិាហ៍ តែនៅមិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់ក្នុងការរៀបចំកម្មវិធីឲ្យបានស្របទៅតាមក្តីស្រម៉ៃរបស់ខ្លួន។ ដើម្បីទទួលបានឱកាសល្អមួយនេះ​លោកអ្នកគ្រាន់តែធ្វើការទាក់ទងមកកាន់ក្រុមការងារដើម្បីផ្តល់ពឥមានផ្ទាល់ខ្លួននិងគោលបំណងដែលលោកអ្នកចង់បានក្នុងថ្ងៃពីសេសរបស់លោកអ្នក។

កម្មវិធីនឹងជ្រើសរើសយកគូស្នេហ៍ដែលមានជីវភាពខ្វះខាតចំនួន ១៣គូ ដើម្បីសម្ភាសន៍និងផ្តល់ជូននូវអ្វីដែលអ្នក​ទាំងពីរចង់បាន​នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន។ សូមចុះឈ្មោះឥលូវនេះដើម្បីឲ្យក្តីស្រម៉ៃរបស់លោកអ្នកក្លាយជាការពិត។ ទំនាក់ទំនងមកកាន់ក្រុមការងារ និងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ ០៩៦ ៦៤៦៤៩៩៦, ០១២ ៨២៧២១៩, ០៨៥ ៨១៦៥៣៨ ,០៩៦ ៤៦៨៦៤០៩។ កម្មវិធីនេះនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័នក្នុងពេលឆាប់ៗនេះ រៀងរាល់ថ្ងៃចន្ទ វេលាម៉ោង ៩យប់៕

ទស្សនាវីដេអូខាងក្រោ៖

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia