Connect with us

កីឡា

ឈឿន ឆៃ​ដែន អាច​យកឈ្នះ​ រឿ​ម វ​ណ្ណះ​ បាន​ឬ​អត់ ​ក្នុង​ការ​ជួប​គ្នា​លើ​សង្វៀន​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹង​មាន​ជ័យ​

ចាន់ ស៊ី​ណាត ធ្លាក់ខ្លួន​ប្រកួត​ជាមួយ សយ សុខ
ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ និង រឿ​ម វ​ណ្ណះ អ្នក​ប្រដាល់​ជើង​ខ្លាំង​សមាគម​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង នឹង​ត្រូវ​ជួប​ប្រកួត​គ្នា នា​យប់​ថ្ងៃអាទិត្យ ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២០​នេះ នៅ​លើ​សង្វៀន​បិទទ្វារ​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹងមានជ័យ។

ជើង​ខ្លាំង​ ឈឿន ឆៃ​ដែន និង ជើង​ខ្លាំង​ រឿ​ម វ​ណ្ណះ ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ។ រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំងពីរ​នាក់​នេះ ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ប៉ះ​គ្នា​ម្តង​ណា​នៅឡើយ​ទេ​កន្លងមក។

ហេតុនេះ សម្រាប់​ការ​ជួប​ប្រកួត​គ្នា​ពេលនេះ មិន​ដឹង​ថា​ជើង​ខ្លាំង​ ឈឿន ឆៃ​ដែន អាច​យកឈ្នះ​ជើង​ខ្លាំង ​រឿ​ម ​វ​ណ្ណះ បានដែរ​ឬ​អត់​នោះ​ទេ​? ព្រោះថា វ​ណ្ណះ ​គេ​ក៏​មិនធម្មតា​ដែរ។

រឿ​ម វ​ណ្ណះ​ មិន​អាច​មើលស្រាល​បានទេ ព្រោះ​គេ​ជា​ជើងចាស់ និង ធ្លាប់​មាន​ឈ្មោះ​ជា​ជើង​ខ្លាំង ហើយ​ក៏​ជា​អ្នក​ប្រដាល់​ដែល​វាយ​ខ្លាំង​ និង​កាច​ផង​ដែរ។​ ចាំមើល រវាង ​រឿ​ម វ​ណ្ណះ និង ឈឿន ឆៃ​ដែន ​តើន​រណា​ជា​អ្នកឈ្នះ នៅ​ក្នុង​ការ​ជួបគ្នា​លើកដំបូង​នេះ?។

ចំពោះ ចាន់ ស៊ី​ណាត ដែល​ជា​ជើង​ខ្លាំង ​និង​ជា​ជើងចាស់ នៃ​ក្លិប​និរោធ​មានជ័យ បាន​ធ្លាក់ខ្លួន​មក​ជួប​ប្រកួត​ជាមួយ សយ សុខ អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ។ អ្នក​ប្រដាល់​ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។​

ចាន់ ស៊ី​ណាត ទើបតែ​ត្រូវ ភួង ពិសិដ្ឋ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ផ្តួល​យកឈ្នះ​កាលពី​២​សប្ដាហ៍​មុន។ ដោយសារតែ​វាយ​ស្រុត​ធ្លាក់​ចុះ​យ៉ាង​នេះ​ហើយ ទើប​លើក​នេះ​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ សយ ​សុខ ដែល​ពីមុន​មិន​មែន​ជា​ដៃគូ​ជាមួយ​គេ​នោះ​ទេ​។ ​តែ​យ៉ាងណា ស៊ី​ណាត ​លើក​នេះ​ក៏​មិន​អាច​មើលងាយ ​សយ​សុខ​ នោះ​ដែរ។ ត្បិត​ សយ​ សុខ គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ខ្លាំងៗ​អស់​ច្រើន​នាក់​ហើយ​។ ​ដូច្នេះ ស៊ី​ណាត មិន​អាច​មើលងាយ ​សយ សុខ បានឡើយ​។​ ចាំ​មើល តើន​រណា​ឈ្នះ​?។

ភួង ​ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ ថា​ន់ ប៊ុន​រ៉ុង​ អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ នៃ​សមាគម​កីឡាប្រដាល់​កងយោធពលខេមរភូមិន្ទ ដោយ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ចំណែក ​ថុល ពេជ្រ ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ជួប​ប្រកួត​ជាមួយ ​ពេជ្រ សុវណ្ណ​ឆៃ ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ ​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ហើយ ​រិ​ន វិបុល ក្លិប​កងពលតូច​លេខ​៣១ ជួប​ប្រកួត​ជាមួយ ​ខ្នើ​ន សុខ​លីម ក្លិប​មជ្ឈមណ្ឌល​អ្នក​ប្រយុទ្ធ ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​៕


អត្ថបទ ៖ វិ​សិទ្ធ​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia