Connect with us

កីឡា

កីឡាករ យ៉េន ឌីណា ផ្តួលកីឡាករ ចាន់ ប៊ុនលាភ ត្រឹមបីទឹក ក្នុងកម្មវិធី Kubota

(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរមកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម យ៉េន ឌីណា បានយកឈ្នះកីឡាករ ចាន់ ប៊ុនលាភ របស់ក្លិបនិរោធមានជ័យ ក្នុងការប្រកួតប្រដាល់លក្ខណៈមិត្តភាព របស់ក្រុមហ៊ុន គួបូតា (Kubota) របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន នៅស្ទូឌីយោស្ទឹងមានជ័យ រាត្រីថ្ងៃសុក្រ។

ជំនួនកីឡាករ ឌីណា ត្រូវការតែបីទឹកប៉ុណ្ណោះ ដើម្បីបំបាក់ ប៊ុនលាភ។

ថ្ងៃជាមួយគ្នានេះដែរ កីឡាករ ម៉ៃទី រ៉ាឌី មកពីក្លិបម៉ៃទីក្រាំងយ៉ូវ ចាញ់កីឡាករ នួន ដេវីត ក្លិបកុមារទេពមានរិទ្ធ ក្នុងទឹកទី១។ ចំនែកកីឡាករ ម្លិស សារុន មកពីអាណាចក្រគុនខ្មែរ ឈ្នះពិន្ទុលើកកីឡាករ ឆាយ មាស ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង។

ឯកីឡាករ មាស សារ៉ាក់ ក្លិបអាណាចក្រគុនខ្មែរ បានត្រឹមស្មើជាមួយកីឡាករ ថន ភឿតក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់។ ដោយឡែកគូចុងក្រោយប្រចាំថ្ងៃសុក្រ កីឡាករ អេលីត សេងហួរ ក្លិបប៉ែនកាក់គុនខ្មែរ នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ឈ្នះអ្នកប្រដាល់ ក្លិបនាគរាជចតុមុខ អឿន សុផានណា ឌោយពិន្ទុ៕

រូបតំណាង​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia