Connect with us

កីឡា

គូសងសឹក ជី ឆៃលី ឡើងជំរះបញ្ជីតទល់នឹង ពេជ្រ ប៊ុនសិទ្ធថ្ងៃសុក្រនេះនៅសង្វៀនជើងឯកលេខ ១ គូបូតា

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។

ថ្ងៃសុក្រសប្តាហ៍នេះ ការប្រកួតជក់ចិត្តបំផុតគឺ ការប្រកួតសងសឹករវាង ជី ឆៃលី និង ពេជ្រ ប៊ុនសិទ្ធ បន្ទាប់ពី ពេជ្រ ប៊ុនសិទ្ធបានយកឈ្នះ ជី ឆៃលីកាលពីខែមុន ការប្រកួតប្រាំទឹក កក្រើកសង្វៀនស្ទឹងមានជ័យ។

ចំណែកគូពិសេសផងដែរគឺ ម៉ន ព្រហ្មម៉ាញ នឹងជួបជាមួយ សូត្រ ខេវិន ក្នុងប្រភេទទំងន់ ៦៥គ។

ក្រៅពីនេះមាន លី រដ្ឋា ជួប ឯម ភារុន ទំងន់ ៥៤គ ផន ភឿត ជួប នូវ ស៊ីណាត ទំងន់ ៦០គ និង គូចុងក្រោយ ឯម ចន្ថា ជួប ភួង ណាំហ៊ង ទំងន់ ៦៣.៥។   

ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នថ្ងៃសុក្រនេះចាប់ពីវេលាម៉ោង ៧ យប់តទៅពីស្ទូឌីយោបាយ័នស្ទឹងមានជ័យ។

រូបតំណាង

រូបភាពដោយ: លឹម រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia