Connect with us

កីឡា

“អ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាទ្រីត” សប្តាហ៍ទី ៣ ធី វ៉ារិទ្ធ ជួប លីន វិរៈ ខណៈ រិទ្ធ ប៊ុនម៉ៅ ជួប ធា នុរាជ

សង្វៀនប្រដាល់គុនខ្មែរថ្មីសង្លាង និងអស្ចារ្យមួយទៀត “អ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាឌ្រីត” នឹងឈានចូលសប្តាហ៍ទី ៣ ចុងសប្តាហ៍នេះនៅព្រឹកថ្ងៃសៅរ៍វេលាម៉ោង ៨ តទៅផ្សាយផ្ទាយទូរទស្សន៍ BTV។ ការប្រកួតដែលឧបត្ថម្ភដោយស្រាបៀរម៉ាទ្រីត នឹងមានបង្ហាញវត្តមានកីឡាករកំពូល ៨ រូបប្រកួតបើកទំព័រសង្វៀនថ្មីនៅ ស្ទូឌីយោស្ទឹងមានជ័យ។

បួនគូសុទ្ធតែជាគូពិសេសរួមមាន កីឡាការិនីស្រស់សោភា ធន់ វិរៈពណ៌ នឹងជួបគូប្រកួតចាស់ កីឡាការិនី វី ស្រីស្រស់ ដែលជាការប្រកួតសងសឹក បន្ទាប់ពីជួបគ្នាចុងក្រោយបំផុត ស្រីស្រស់ជាអ្នកឈ្នះ។

គូឯកប្រចាំកម្មវិធីគឺ ធី វ៉ារិទ្ធ មកពីក្លិបអាណាចក្រគុនខ្មែរ នឹងជួប លីន វិរៈ របស់ក្លិបបូរីរាជសីហ៍ ខណៈមួយគូទៀតគឺ រិទ្ធ ប៊ុនម៉ៅ ជួបជាមួយ ធា នុរាជ ក្នុងប្រភេទទំងន់ ៦៥គ។

រូបតំណាង

រូបភាពដោយ : លឹម រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia