Connect with us

កីឡា

សង្វៀន “ម៉ារ៉ាតុងគុនខ្មែរ Super Whisky” សប្តាហ៍នេះកីឡាករ ៤ រូបប្រកួតម៉ារ៉ាតុងរកជើងឯកក្នុងថ្ងៃតែមួយប្រភេទទំងន់ ៦០គ

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតលក្ខណៈម៉ារ៉ាតុងរកជើងឯកក្នុងថ្ងៃតែមួយលើប្រភេទទំងន់ ៦០គ។

រិទ្ធ ភារម្យ មកពីអាណាចក្រគុនខ្មែរ នឹងជួប ឆាយ មាស មកពីក្លិប សំរោងកោង គូម៉ារ៉ាតុងទី ១ ខណៈគូម៉ារ៉ាតុងទី ២ អេនួន រ៉ាថេន ជួប ស៊ឹម ប៊ុនឆៃ។ អ្នកឈ្នះរវាងគូទាំងពីរនឹងជួបគ្នានៅគូចុងក្រោយនៃកម្មវិធីដើម្បីរកជើងឯក។

ដោយឡែកគូផ្សេងទៀតរួមមាន រិទ្ធ វិបុល ជួប ផល វិបុល និង ពិសេសប្រចាំសប្តាហ៍ ផាន់ ផាណាន់ ជួប រឿន សុខលី ក្នុងប្រភេទទំងន់ ៥៤គ។

រូតំណាង

រូបភាពដោយ : លឹម រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia