Connect with us

កីឡា

ម៉ន គឹមឡុង ឈានដល់ជុំទី ៤ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរជួបជាមួយ ផាន់ សុវណ្ណ

កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។

ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។

  • អេ អាំម៉ារីន ដែលកាន់កំណត់ត្រាឈ្នះច្រើនបំផុតក្នុងការប្រកួតសន្សំប្រាក់លានរបស់ Wurkz ថ្ងៃសៅរ៍សប្តាហ៍នេះនឹងជួបជាមួយ យុគ យក្សផ្លែ ក្នុងការប្រកួតគូពិសេសទី​១។
  • ខេម ចាន់ មកពីក្លិបបញ្ជាការទ័ពពិសេស នឹងជួប អេ សារ័ត្ន ជាគូពិសេសទី ២។

ដោយឡែកកាន់តែពិសេសគឺ ការប្រកួតសន្សំប្រាក់លានរបស់ Wurkz គឺនឹងមានវត្តមានកីឡាករ ម៉ន គឹមឡុង របស់ក្លិប យុវជនគុនខ្មែរពន្លឺថ្មី នឹងឡើងស្វែងរកប្រាក់សន្សំមួយលានរៀលទៀត បន្ទាប់ពីឈ្នះ ៣ ប្រកួតរួចមកហើយ ខណៈជុំទី ៤ នេះនឹងជួប ជើងចាស់ ផាន់ សុវណ្ណ មកពីនាគរាជចតុមុខ។ ក្រៅពីការប្រកួតដ៏តានតឹង ក៏នឹងមានការសំដែងរបស់តារាចំរៀងផងដែរ។

ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័នចាប់ពីវេលាម៉ោង ៦ ល្ងាចតទៅរៀងរាល់ថ្ងៃសៅរ៍នៅសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។

រូបតំណាង​

រូបភាពដោយ : លឹម រ៉ាឌី​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia