Connect with us

កីឡា

សង្វៀន ខារ៉ាបាវប្រដាល់មិត្តភាពគុនខ្មែរ សប្តាហ៍នេះ ឯម ឡេងលី ស្វាគមន៍ Chris Kenedy

សង្វៀន ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សំបូរបទពិសោធ នឹងធ្វើអោយអង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យរៀងរាល់ល្ងាចថ្ងៃអាទិត្យ។

សប្តាហ៍នេះជំនួបគូឯកប្រចាំកម្មវិធីគឺម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ ឯម ឡេងលី នឹងជួបជាមួយ Chris Kenedy បន្ទាប់ពីការប្រកួតរវាងអ្នកទាំងធ្លាប់អាក់ខានម្តងរួចមកហើយ។

ដោយឡែកគូពិសេសមួយគូទៀត ធីម ទាន់ នឹងជួប មុត ខ្លឹមខ្មៅ ទំងន់ ៦៥គ។

គូផ្សេងទៀតរួមមាន ទូច ឆាន់ ជួប ធន់ តារា ទំងន់ស្រាល ៤៨គ គូទី ២ អេលីត ឡុងឡី ជួប ឌុន សុផុត ទំងន់ ៦០គ និងគូចុងក្រោយ ហាប ងើប ជួប ពេជ្រ សូណា ទំងន់ ៥១គ៕

រូបតំណាង

រូបភាពដោយ : លឹម រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia