Connect with us

តន្រ្ដី

អីយ៉ាៗ! ស្រីស្រស់ប្រុសសង្ហា ព្រីន និងរចនា រ៉ាវ៉ាឌី ដឹកដៃគ្នាមកស្វីត ដល់កម្មវិធីតន្ត្រី ខារ៉ាបាវ

តួឯកប្រុសស្រីក្នុងរឿង «មេម៉ាយសម្បូរស្នេហ៍» លោក ព្រីន និងកញ្ញា រចនា រ៉ាវ៉ាឌី កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវ សប្តាហ៍នេះ។

តួឯកប្រុសស្រីក្នុង រឿង «មេម៉ាយសម្បូរស្នេហ៍» លោក ព្រីន និងកញ្ញា រចនា រ៉ាវ៉ាឌី កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវ សប្តាហ៍នេះ។

ជាដៃគូសម្ដែង ដែលមានទស្សនិជនស្រឡាញ់ពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងទៅលើសមត្ថភាព ទេពកោសល្យរបស់តារាទាំងពីររូបនេះ។ ម៉្យាងវិញទៀត ព្រីន និងរ៉ាវ៉ាឌី ត្រូវបានមហាជនភាគច្រើនចាប់គូឱ្យពួកគេទាំងពីរក្លាយជាគូស្នេហ៍ពិតៗនៅក្រៅសាច់រឿងផងដែរ។

បើទោះបី តារាទាំងពីររូបមិនទាន់បញ្ជាក់ពីទំនាក់ទំនងពិតប្រាករបស់ពួកគេយ៉ាងណាក៏ដោយ ហ្វេនៗនៅតែស្រឡាញ់ពេញចិត្ត និងគាំទ្រដដែល។

យ៉ាងណាមិញ នៅក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវ ថ្ងៃសៅរិ៍ ទី១៥ សប្តាហ៍នេះ ពុកម៉ែ បងប្អូន ទស្សនិជននឹងបានជួបជាមួយវត្តមាន ព្រីន និងរ៉ាវ៉ាឌី ដែលពួកគេនឹងមានការសម្តែងយ៉ាងប្លែកអារម្មណ៍ដើម្បីជាទស្សនីយភាពថ្មី ប្លែកដល់អ្នកទស្សនា។

កុំភ្លេចចូលរួមទស្សនាការឡាយពីកម្មវិធីតន្ត្រី ខារ៉ាបាវ ថ្ងៃសៅរិ៍សប្តាហ៍នេះណា!

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia