Connect with us

ភាពយន្ដខ្មែរ

ក្នុងរឿងឈ្លោះព្រឹកល្ងាច តែកុំមើលឈុតក្រៅឆាក ចេស្តា និងនេត្រា តោងគ្នាស្អិតតែម្ដង!

និយាយពីតួអង្គ ចេស្តា និងនេត្រា មិនទាន់ឃើញមួយភាគណាត្រូវរូវគ្នានៅឡើយទេ។ ជួបមុខពេលណា មានរឿងឈ្លោះប្រកែកមិនយល់ចិត្តគ្នារហូត ពិសេសអ្នកកម្លោះសង្ហា ចេស្តា ពូណាស់ខាងចាប់កំហុសគេ។

និយាយពីតួអង្គ ចេស្តា និងនេត្រា មិនទាន់ឃើញមួយភាគណាត្រូវរូវគ្នានៅឡើយទេ។ ជួបមុខពេលណា មានរឿងឈ្លោះប្រកែកមិនយល់ចិត្តគ្នារហូត ពិសេសអ្នកកម្លោះសង្ហា ចេស្តា ពូណាស់ខាងចាប់កំហុសគេ។

ឃើញក្នុងរឿងឈ្លោះគ្នាឥតមានល្ហែបែបហ្នឹងទេ តែថ្ងៃនេះអេដមីនមានរូបភាពខ្លះៗ ចង់បង្ហាញដល់ទស្សនិកជន នៅពីក្រោយឈុតឆាកស្តីបន្ទោស ធ្វើបាបផ្លូវកាយ ផ្លូវចិត្តគ្រប់យ៉ាងទៅលើ នេត្រា។

ចេស្តា មិនមែនជាបុរសមុខយក្ស កាចសាហាវ គ្មានហេតុផល អង្គុយតែចាប់កំហុសរបស់ នេត្រា ដូចក្នុងរឿងទេ ផ្ទុយទៅវិញ តួអង្គមួយគូនេះ ស្និទ្ធស្នាលនឹងគ្នាខ្លាំង ហើយនៅស្អិតជាប់គ្នាស្ទើរតែគ្រប់ប៉ុសទៀត សំខាន់តួប្រុស ចេស្តាតែម្ដង។

យ៉ាងណាមិញ រឿង «សត្រូវកំពូលស្នេហ៍» កំពុងបំរើអារម្មណ៍អ្នកទស្សនា កាន់តែជាប់ចិត្តឌិតអារម្មណ៍ជាមួយ ចំណោទបញ្ហានៅក្នុងរឿង និងចង់ដឹងថាចុងក្រោយទៅតួអង្គទាំងពីរទៅជាបែបណា បើមួភាគៗឈ្លោះគ្នាបែកផ្សែងបែបនេះ។ កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ បាយ័ន រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨ ដល់ ៩យប់៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia