ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ៖ ឥទ្ធិពលនៃសុខសន្តិភាព បានធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន
តាមរយៈឥទ្ធិពលនៃសន្តិភាព បានធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការធានាបានបូរណភាពទឹកដី ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា តាមរយៈឥទ្ធិពលនៃសន្តិភាព បានធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការធានាបានបូរណភាពទឹកដី ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម។
ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ១៩១៨ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឥទ្ធិពលនៃសុខសន្តិភាព បានធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការធានាបានបូរណភាពទឹកដី ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ តាមបែបប្រជាធិបតេយ្យ តាមរយៈគោលនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នាពេលថ្មីៗនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ប្រកបដោយជោគជ័យត្រចេះត្រចង់ ដោយបានផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅទូទាំតំបន់ និងពិភពលោក ជាពិសេសបង្ហាញអំពីសក្ដានុពល និងកិត្យានុភាពកម្ពុជា ក្នុងការរៀបចំពិធីជាលក្ខណៈអន្តរជាតិ បានពេញលេញ ប្រកបដោយថាមពល និងមានសុវត្ថិភាព នៅក្នុងបាវចនាកីឡារស់ក្នុងសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ហើយទាំងអស់គ្នាដើម្បីសន្តិភាព។
បើតាមសម្ដេចតេជោ ហ៊ុន សែន ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា បានខិតខំអភិវឌ្ឍ៍សង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។ ក្នុងនោះ បណ្ដាញផ្លូវក្រុង សួន និងសំណង់សាធារណៈ រួមមានសំណង់បេតិកភណ្ឌ សំណង់ប្រវត្តិសាស្រ្ដ និងទីតាំងបុរាណនានា ដែលបានរំលេចនូវវប្បធម៌ប្រពៃណី អរិយធម៌ ជាមួយនឹងការការពារអភិរក្ស និងការស្ថាបនាឡើងវិញនូវរូបសំណាក បដិមា ឬសំណង់បេតិកភណ្ឌវប្បធម៌ នៅតាមសួន និងទីតាំងសាធារណៈ៕
អត្ថបទពី៖ KPT
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ