Connect with us

ភាពយន្ដខ្មែរ

ហេតុអ្វី ភាពយន្តជីវិត អាច​ទាញចិត្ត​អ្នកទស្សនា​រហូតដល់ខ្ទង់លានដង សឹងតែគ្រប់រឿង?

ជឿជាក់​ថា​អ្នក​និយម​តាមដានទាំង​រឿងភាគខ្នាត​ខ្លី និង​ខ្នាតវែង ដែលជា​ស្នាដៃ​របស់ សាស្ត្រាហ្វៀម​ ច្បាស់​ជា​ស្គាល់ពីមាតិកា​“ភាពយន្ត​ជីវិត” ដូចថ្ងៃ​អ៊ីចឹង ហើយអ្វីដែលពិសេសនោះភាគច្រើននៃរឿងគឺទទួលបានការចូលទស្សនាខ្ទង់លានដងឯណោះ។

“ភាពយន្ត​ជីវិត”​បាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ខ្សែ​រឿង​ដែល​បាន​កើតឡើង ឬ​មាន​ពិត​ ពាក់ព័ន្ធ​នឹង​សង្គម​សព្វ​ថ្ងៃជាក់ស្តែងតែម្តង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​តែងសរសើរ​មិនដាច់ពីមាត់រាល់ភាពយន្ត​ដែល​​សាស្រ្តាហ្វៀម​បាន​ផលិត។

ភាពយន្តជីវិត គឺជាមាតិការឿងដែលនិយាយពីហេតុការណ៍ពិត បទពិសោធន៍ពិត ដែលលើកឡើងមក​បង្ហាញ​ដល់​អ្នក​មើល​ ដើម្បីបានរៀនសូត្រ អាចយល់ជាផ្នត់គំនិត​មក​អភិវឌ្ឍខ្លួនបាន។ គោលបំណងនៃភាពយន្តជីវិតនេះ​ ផ្តល់សារសំខាន់ណាស់ដល់អ្នកមើល គឺប្រៀបបីដូចជាបានអានសៀវភៅមួយក្បាលក្រោយពេលមើលរឿងចប់មួយរឿង។

សំខាន់ជាងនេះទៅទៀតនោះរាល់ភាពយន្ត​ជីវិត មួយភាពយន្តមួយសាច់រឿងមានរយៈ​ពេលប្រមាណ​ ១ម៉ោង ទៅ ៤០នាទីប៉ុណ្ណោះ ប៉ុន្តែ​​អ្នកគាំទ្រ​មិនដែលរំលង​រាល់ឈុតឆាកតូចធំដែលសាស្រា្តហ្វៀមបាន​ផលិត​ឡើយ៕

ប្រភព: Sastra Film

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia