Connect with us

កីឡា

សង្វៀន BOOSTRONG កីឡាករ គង់ ហូវ ឈ្នះពិន្ទុ ជ័រ ពៅ ជំនួបគូឯកប្រចាំសប្តាហ៍

(ភ្នំពេញ)៖ ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពជាតិ ដែលទទួលបានការជ្រោមជ្រែងឧបត្ថម្ភ ពីភេសជ្ជៈ BOOSTRONG នៃទូរទស្សន៍បាយ័ន ការពីម្សិលមិញមានបួនប្រកួត ដែលសុទ្ធតែជាការប្រកួតដ៏ជក់ចិត្ត។
ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម កីឡាករ គង់ ហូវ មកពីក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប នៃសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ឈ្នះពិន្ទុកីឡាករក្លិបថ្មគោលខណ្ឌពោធិសែនជ័យ ជ័រ ពៅ។
ចំនែកការប្រកួតផ្សេងទៀតកីឡាករ រិទ្ធ ប៊ុនស មកពីអាណាចក្រគុនខ្មែរ ស្មើពិន្ទុ កីឡាករ អាន ទាវ មកពីក្លិបយុវជនវាលស្បូវខណ្ឌច្បារអំពៅ។ ឯ ធា វាសនា មកពីក្លិបរាជសីហ៍ខេត្តរតនគីរី ត្រូវការតែពីរទឹកប៉ុណ្ណោះដើម្បីផ្តួល ជឹម ជឿន ក្លិបកុលបុត្រគុនខ្មែរខណ្ឌទូលគោក។
ដោយឡែកប្រភេទទម្ងន់ជាង៦៣គីឡូក្រាម កីឡាករក្លិបនាគរាជមានជ័យ វី សម្ឋស្ស ចាញ់ពិន្ទុ សេង ស្រឿន មកពីក្លិបមហិទ្ធិរិទ្ធ មេសរថ្ងកខេត្តស្វាយរៀង៕

រូបតំណាង

អត្ថបទ៖ គង់ ហួន
រូបភាព៖ លឹម រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia