Connect with us

កីឡា

កីឡាករជើងចាស់ តក់ សោភណ្ឌ ចាញ់លី រិទ្ធី លើសង្វៀនស្រាបៀរកម្ពុជា

(ភ្នំពេញ)៖ ការប្រកួតប្រដាល់គុនខ្មែរ មិត្តភាពជាតិ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា (Cambodia Beer) នៅតែបន្តការប្រកួតយ៉ាងផុសផុលនៅសង្វៀនស្ទូឌីយ៉ូបាយ័នស្ទឹងមានជ័យ នឹងផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ BTV News។
ជាក់ស្តែងការប្រកួតព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា គូឯកកីឡាករ លី រិទ្ធី មកពីក្លិបមីស្ទឺលីគុនខ្មែរ បានផ្តួលកីឡាករជើងចាស់ តក់ សោភណ្ឌ ក្លិបអេភូថងកីឡា ឱ្យបោះបង់ការប្រកួតក្នុងទឹកទី១។
ចំនែក ពេជ្រ កក្ដដា ក្លិប ចលនាយុវជនកម្ពុជា ១៥៧គុនខ្មែរ បំបាក់កីឡាករ រ៉ា សារាយនៅមកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ នៅទឹកទី៤។ ចាន់ ហាវ មកពីក្លិបនិរោធន៍មានជ័យចាញ់អ្នកប្រដាល់មិត្តរួមក្លិប រ៉ា សារាយ, កីឡាករ ធន់ អៀនឡេងដោយពិន្ទុ។
កីឡាករ ឆង ថងសិទ្ធ របស់ក្លិបព្រះខែសែនជ័យខេត្តបាត់ដំបង ចាញ់ដោយបោះបង់ការប្រកួតនៅទឹកទី៣ ក្រោយកណ្តាប់ដៃ និងថ្វីជើង កីឡាករមកពីក្លិបអាណាចក្រគុនខ្មែរ បាង កាណុន៕

រូបតំណាង

អត្ថបទ៖ គង់ ហួន
រូបភាព៖ លឹម រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia