Connect with us

Uncategorized

«លីណា» ជាអ្នកណា? ចំណោទបញ្ហាថ្មីនឹងចូលមក ញ៉ាំងសាច់រឿង ១០០%គឺស្រឡាញ់ កាន់តែល្អមើលខ្លាំង!

មើលទៅ ម៉ារីអូ ឬខេវិន ជាមួយនារីម្នាក់នោះដូចជាធ្លាប់ស្គាល់ និងស្និទ្ធិស្នាលគ្នាពីមុនមក ឬក៏អាចមានទំនាក់ទំនងពិសេសជាមួយគ្នាក៏អាចថាបាន។

អ្នកគាំទ្រកំពុងពេញចិត្តខ្លាំងជាមួយរឿង «១០០%គឺស្រឡាញ់» ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន និងផេចផ្លូវការ Bayon Tv Drama ។

ពីមួយភាគទៅមួយភាគ រឿងបែបមនោសញ្ចេតនា លាយឡំជាមួយភាពកំប្លែងនេះកាន់តែធ្វើឱ្យទស្សនិកជនជក់ចិត្ត និងបញ្ចេញការពេញចិត្តយ៉ាងខ្លាំងសម្រាប់រឿងភាគខ្មែរមួយនេះ។ យ៉ាងណាមិញ សម្រាប់ភាគក្រោយនេះ ទស្សនិកជននឹងបានស្គាល់តួអង្គថ្មីមួយរូបទៀត ឈ្មោះ លីណា នាងនឹងមកស្នាក់នៅផ្ទះលំហែរបស់ ម៉ារីអូ។

មើលទៅ ម៉ារីអូ ឬខេវិន ជាមួយនារីម្នាក់នោះដូចជាធ្លាប់ស្គាល់ និងស្និទ្ធិស្នាលគ្នាពីមុនមក ឬក៏អាចធ្លាប់មានទំនាក់ទំនងពិសេសជាមួយគ្នាក៏អាចថាបាន។

ក្នុងនោះ យើងឃើញពួកគេទាំងពីរបាននិយាយសន្ទនាគ្នាយ៉ាងជិតដិត ថែមទាំង លីណា ស្នើរសុំឱ្យ ម៉ារីអូ ត្រឡប់មករករូបគេវិញថែមទៀត! សម្រាប់សាច់រឿងបន្តទៅជាយ៉ាងណា ទស្សនិកជន ត្រៀមៗសម្លៀងនេត្រាទស្សនាជាបន្តទៀតនៅក្នុងរឿង «១០០%គឺស្រឡាញ់» ភាគទី២៣៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia