Connect with us

តន្រ្ដី

WOODS’ ONLINE SINGING CONTEST 2020

វ៉ូតអនឡាញ ស៊ីងហ្គីង ខនធេស (WOODS’ Online Singing Contest) ឬហៅថា ការប្រលងចម្រៀង អនឡាញ ជាកម្មវិធីដំបូងបង្អស់ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Kalbe Cambodia ឩបត្ថម្ភផ្តាច់មុខដោយ វ៉ូត (WOODS’)។
បេក្ខជនដែលជាប់ឈ្មោះក្នុងកម្មវីធីប្រលងចម្រៀងអនឡាញនេះ ត្រូវបានប្រកាសកាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅរាជធានីភ្នំពេញ។ បន្ទាប់ពីពិចារណាដោយយកចិត្តទុកដាក់របស់គណៈកម្មការក្នុងកម្មវីធីវគ្គផ្តាច់ព្រ័ត្រ បានជ្រើសរើសបេក្ខជន ស៊ុន ស៊ីវ៉ៃយុ ជាអ្នកឈ្នះលើកទី១,បេក្ខជន ភ្លាន ពុម្ព ជាអ្នកឈ្នះលើកទី ២ និងបេក្ខនារី ធី ចាន់ធា ជាអ្នកឈ្នះទី៣។ សម្រាប់រង្វាន់សរុបនៃការប្រលងចំនួន ៨លានរៀល។ នៅក្នុងកម្មវិធីនោះដែរ វ៉ូតអនឡាញ ស៊ីងហ្គីង ខនធេស ក៏បានប្រកាសបេក្ខភាព ញេប សុភាមុន្នី ជាអ្នកទទួលបានរង្វាន់ប្រជាប្រិយភាពដែលវីដេអូមានអ្នក like & share ច្រើនក្នុងបណ្តាញសង្គម។


សូមបញ្ជាក់ថា បទចំរៀងពិរោះៗ របស់អ្នកនាងខាត់ សុឃីម និងលោក ស៊ុន ស៊ីវ៉ៃយុ នឹងត្រូវចេញផ្សាយនៅខែធ្នូខាងមុខនេះ តាមរយៈទំព័រហ្វេសប៊ុកផេក ខេមបូឌា ខេមបូឌា។ នៅពេលរង់ចាំការចេញផ្សាយជាផ្លូវការអ្នកអាចមើលការសម្តែងកំពូលទាំង១០ និងវីដេអូចម្រៀងទាំងអស់ដែលដាក់ដោយអ្នកចូលរួមទាំងអស់តាមរយៈទំព័រតែមួយ៕

អត្តបទដោយៈ ឈិត បូរ៉ាវី
ថតរូបដោយៈ សៅ យ៉ាម៉ង់
រូបភាពប្រឡងចម្រៀង ថ្ងៃទី១៥

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia