ព័ត៌មាន
កុមារកម្ពុជា អាយុចាប់ពី ១២ ដល់១៧ឆ្នាំ នឹងទទួលការចាក់វ៉ាក់សាំងឆាប់ៗ ក្រោយសេចក្តីប្រកាសសម្ដេចតេជោ ហ៊ុន សែន
សាំងចំនួន៤លានដូស ឬជាង៤លានដូសបន្ថែមទៀត សម្រាប់ការចាក់ជូនចំពោះកុមារ និងយុវវ័យរបស់យើង។ នេះបើយោងតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារពិសេសមួយជូនជនរួមជាតិ ដែលពាក់ព័ន្ធនឹងគម្រោង នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ ក្នុងពេលពេលឆាប់ៗខាងមុខនេះ។
យោងតាមសារសំឡេងពិសេស ដែលសារព័ត៌មានកម្ពុជាថ្មី ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដូចអ្វីដែលសម្ដេចបានបញ្ជាក់ កាលពីប៉ុន្មានថ្ងៃមុន សម្រាប់មនុស្សអាយុក្រោម១៨ឆ្នាំ ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី បានពិភាក្សាជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជាអនុប្រធានប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩, ឯកឧត្តម វង្សី វិស្សុត ប្រធានគណៈកម្មការលទ្ធកម្មចាក់វ៉ាក់សាំង, លោកជំទាវ ឱ វណ្ឌឌីន ប្រធានគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំងទូទាំងប្រទេសថា «យើងមានការចាំបាច់ ដើម្បីចាក់ជូនកុមារ និងយុវវ័យអាយុ១២ ដល់អាយុ១៧ឆ្នាំបន្តទៀត បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំង សម្រាប់អ្នកដែលមានអាយុពី១៨ឆ្នាំឡើងទៅ ដែលមកដល់ពេលនេះ យើងចាក់បានប៉ុន្មានជា៥លាន ៤សែននាក់រួចស្រេចទៅហើយ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ដោយមានការគិតគូរដោយម៉ត់ចត់ ទៅបរិយាកាស ភាពស៊ាំក្នុងសង្គម និងគិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន ជាពិសេសការផ្ដោតការយកចិត្តទុកដាក់ ទៅលើសុខមាភាព ពាក់ព័ន្ធនឹងការបើកឡើងវិញនូវសាលារៀន ដែលជាការបាត់បង់យ៉ាងធំធេងរបស់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ នោះគឺការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលសាលារៀនត្រូវបានបិទ ក្នុងរយៈពេលយូរ។ ដូច្នេះពិតប្រាកដណាស់ថា យើងមានតម្រូវការនៃការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ ដែលតាមស្ថិតពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានប្រមាណជាង១លាន ៩សែននាក់ ដោយសម្ដេចតេជោបានបញ្ជាក់ថា គឺជុំវិញ២លាននាក់ ដែលយើងត្រូវការវ៉ាក់
សាំងចំនួន៤លានដូស ឬជាង៤លានដូសបន្ថែមទៀត សម្រាប់ការចាក់ជូនចំពោះកុមារ និងយុវវ័យរបស់យើង។ នេះបើយោងតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទពី៖ កម្ពុជាថ្មី
កែសម្រួលដោយ៖ Ha Ti
-
Boxing Bayontv5 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
PR NEWS1 week ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន2 days ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ