ព័ត៌មាន
ខ្លាំងក្នុងចំណោមអ្នកខ្លាំង! អបអរ ហង្ស ម៉ានីតា ក្លាយជាស្ត្រីទី៦ តំណាងឱ្យកម្ពុជា ឆ្នាំ២០២២
ឆ្លងកាត់ការប្រកួត និងបង្ហាញសមត្ថភាពជាច្រើនវគ្គ ទីបំផុតការប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២
ឆ្លងកាត់ការប្រកួត និងបង្ហាញសមត្ថភាពជាច្រើនវគ្គ ទីបំផុតការប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្រវាល កម្ពុជា ឆ្នាំ២០២២ បានឈានដល់វគ្គផ្តាច់ព្រាត់ និងបានរកឃើញម្ចាស់ជ័យលាភីហើយកាលពីយប់មិញ។
ដូចដែលទស្សនិកជនបានដឹងហើយថា សម្រាប់ឆ្នាំនេះ បេក្ខនារីចូលរួមប្រកួតទាំងអស់សុទ្ធតែជានារីកំពូលសម្រស់ មានរូបសម្បត្តិស្រស់ស្អាត និងពេញដោយសមត្ថភាព។ បេក្ខនារីនីមួយៗ មិនត្រឹមតែជាស្ត្រីដែលស្រស់ស្អាតតែមួយមុខទេ ប៉ុន្តែពួកគេមានសមត្ថភាពពិសេសខុសៗពីគ្នា ទៅតាមជំនាញរៀងៗខ្លួន។
យ៉ាងណាមិញ បេក្ខនារីដែលនឹងតំណាងឱ្យប្រទេសកម្ពុជាយើងសម្រាប់ឆ្នាំទី ៦នេះ បានទៅលើកញ្ញា ហង្ស ម៉ានីតា ពាក់ស្លាកលេខ ១៨។ សង្កេតឃើញថា ម៉ានីតា ទទួលបានការគាំទ្រ និងពេញចិត្តពេញថ្លើមយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ព្រមជាមួយការវាយតម្លៃ និងដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់របស់គណៈកម្មការ។
គួររម្លឹកផងដែរថា មកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំនេះ មានតម្លៃរហូតដល់ ១៨ ម៉ឺនដុល្លារ ហើយមកុដតម្លៃជិត ២០ម៉ឺនដុល្លារនេះ គឺជាការច្នៃថ្មីប្លែកដ៏ទាក់ទាញ ដែលជាការឧបត្ថម្ភពីលោក ចិន សំណាង ជាម្ចាស់ហាងពេជ្រ CSNJ Samnang Jewelry ។ សម្រាប់ការប្រកួតលក្ខណៈអន្តរជាតិនៅថ្ងៃខាងមុខ កញ្ញា ហង្ស ម៉ានីតា នឹងត្រៀមខ្លួន និងព្យាយាមហ្វឹតហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីឱ្យសក្តិសមនឹងការស្រឡាញ់គាំទ្ររបស់បងប្អូនអ្នកគាំទ្រ៕
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ