Connect with us

កម្សាន្ដ

រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ នៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

បច្ចុប្បន្ននេះ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ បានក្លាយទៅជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លើសពីនេះទៀត រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ មិនត្រឹមជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិប៉ុណ្ណោះទេ

បច្ចុប្បន្ននេះ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ បានក្លាយទៅជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លើសពីនេះទៀត រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ មិនត្រឹមជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិប៉ុណ្ណោះទេ តែក៏ជាមជ្ឈមណ្ឌលសាសនា និងជំនឿមួយ សម្រាប់ការគោរបូជារបស់សាធារណៈជន និងភ្ញៀវទេសចរបរទេស ផងដែរ។

លោក ស៊ី ផល្លី ភ្ញៀវទេសចរជាតិ មកពីខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា បានជាលោកចាប់អារម្មណ៍ មកទស្សនាកម្សាន្ត រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំនេះ ពីព្រោះតំបន់នេះមានដើមឈើជាម្លប់ត្រជាក់សម្រាប់អង្គុយ លេង និងបានទស្សនាកម្សាន្តនូវរូបសំណាកផ្សេងៗទៀត ដែលជាប់ទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរ និងជំនឿសាសនា តាំងពីសម័យមុនមក។

លោក ស៊ី ផល្លី បានបន្ថែមទៀតថា លោកនិងគ្រួសាររបស់លោក ឆ្លៀតមកកម្សាន្តនៅទីនេះផង នឹងព្រមទាំងបានអុច ធូប បូជាផ្កាភ្ញី ដើម្បីសុំសេចក្តីសុខពីវត្ថុស័ក្តិសិទ្ធិទាំងអស់ ដែលមាននៅទីនេះ មកដល់ក្រុមគ្រួសាររបស់លោក ជៀស ផុតពីគ្រោះភ័យផ្សេងៗ ដែលកើតមានដោយយថាហេតុ។

ជាមួយគ្នានេះដែរ អ្នកស្រី ជឿន យ៉ាវ ភ្ញៀវទេសចរជនជាតិវៀតណាម ក៏បានប្រាប់មកកម្ពុជាថ្មីដែរថា អ្នកស្រីនិងស្វាមី បានទៅរស់នៅប្រទេសបារាំងជាយូរឆ្នាំមកហើយ ទើបតែពេលនេះមានពេលទំនេរ អ្នកស្រី និងស្វាមី បាននាំគ្នាមកលេង ប្រទេសកម្ពុជាលើកទី ១។

អ្នកស្រី ចាប់អារម្មណ៍រមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដោយអ្នកស្រីយល់ឃើញថា រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំនេះ សម្បូរទៅដោយទេសភាពស្រស់ស្អាត មានដើមឈើត្រជាក់ អាចអង្គុយលេងបានយ៉ាងសប្បាយរីករាយ ជាមួយក្រុម គ្រួសារ។ ក្រៅពីនេះទៀត អ្នកស្រី ក៏បានគោរពបូជាដល់វត្ថុស័ក្តិសិទ្ធិ ដូចជា៖ លោកយាយដូនពេញ លោកតាព្រះចៅ និង​ព្រះពុទ្ធរូបផ្សេងៗទៀត ដែលមាននៅទីនោះផងដែរ។

ចំណែកឯលោកវរៈសេនីយ៍ត្រី មុត កុសលជាតិ នគរបាលទេសចរណ៍ ប្រចាំការនៅតំបន់រមនីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ក៏បានប្រាប់មកកម្ពុជាថ្មីដែរថា សម្រាប់ពេលបច្ចុប្បន្ននេះ លោកសង្កេតឃើញថា ភ្ញៀវទេសចរ ដែលមកទស្សនា នៅទីនេះ ភាគច្រើនមានដូចជា៖ ជនជាតិចិន វៀតណាម និងភ្ញៀវទេសចរ ដែលមកពីបណ្តាប្រទេសអឺរ៉ុប មានបារាំង អង់គ្លេស អាឡឺម៉ង់ ជាដើម។

ចំណែកភ្ញៀវទេសចរក្នុងស្រុក គឺទល់តែថ្ងៃសីល និងថ្ងៃបុណ្យផ្សេងៗ ទើបសម្បូរមកទស្សនាកម្សាន្តតំបន់ប្រវត្តិសាស្រ្ តវត្តភ្នំ ហើយខ្លះទៀតក៏បាននាំគ្នាមកអុចធូប បូជាផ្កាភ្ញីផ្សេងៗ មានដូចជា៖ ផ្កាឈូក ផ្កាម្លិះ ដើម្បីសុំសេចក្តីសុខសេចក្តី ចម្រើន សម្រាប់ក្រុមគ្រួសាររបស់ពួកគេ។ លោកវរៈសេនីយ៍ត្រី មុត កុសលជាតិ បានបញ្ជាក់ទៀតថា សម្រាប់ការ ការពារ និងត្រួតពិនិត្យសុវត្ថិភាពជូនភ្ញៀវទេសចរ កម្លាំងរបស់លោកបានដាក់មន្រ្តីដើម្បីជួយមើល និងជួយសម្រួល ដល់ភ្ញៀវទេសចរ មិនឲ្យមានគ្រោះថ្នាក់អ្វីនោះឡើយ៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia