Connect with us

កីឡា

កីឡាករកំពុងល្បី អេលីត សាន់ និង អេ សារ័ត្ន នឹងមានវត្តមានថ្ងៃសុក្រនេះនៅសង្វៀនជើងឯកលេខ ១ គូបូតា

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។

គូជក់ចិត្តសប្តាហ៍នេះគឺ កីឡាករដែលកំពុងល្បី កំពុងខ្លាំងនិងមានហាងឆេងប្រកួតតាមប៉ុស្តិ៍នានា អេ សារ័ត្ន នឹងបង្ហាញខ្លួននៅសង្វៀនស្ទឹងមានជ័យទូរទស្សន៍បាយ័នដោយនឹងជួបជាមួយកូនសិស្សលោក ធន់ សុភា កីឡាករធន់ អៀងឡៃ ក្នុងប្រភេទទំងន់ ៥៧គ ខណៈកីឡាករដែលកំពុងឡើងកូតមួយរូបទៀត អេលីត សាន់ នឹងជួបជាមួយ សៀង ង៉ុយក្នុងប្រភេទទំងន់ ៦០គ។

ក្រៅពីគូពិសេសទាំងពីរ ក៏មានវត្តមានកីឡាករខ្លាំងបីគូផ្សេងទៀតរួមមាន រ៉ា សារ៉ាយ ជួប ល័ក្ខ លាភ ក្នុងប្រភេទទំងន់ ៥៤គ នៅគូទី ១ បើកឆាក ខណៈគូទីពីរ គួន សុវណ្ណ នឹងជួបជាមួយ មិត្ត សុខរៀប ក្នុងប្រភេទទំងន់ ៥១គ អមជាមួយនឹងគូចុងក្រោយ អេលីត សេងហួរ ជួបជាមួយ ពេជ្រ កក្កដា ទំងន់ ៥៧គ។

ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នថ្ងៃសុក្រនេះចាប់ពីវេលាម៉ោង ៧ យប់តទៅពីស្ទូឌីយោបាយ័នស្ទឹងមានជ័យ។

រូបតំណាង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia