Connect with us

កីឡា

ម៉ន គឹមឡុងឈានដល់ជុំទី ២ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរ ជួបជាមួយ សារ៉ាយ ចំរើន

កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។

ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។

  • អេ អាំម៉ារីន អ្នកកាន់កំណត់ត្រាឈ្នះច្រើនជុំបំផុតនៅវគ្គសន្សំប្រាក់លានរបស់ Wurkz នឹងឡើងប្រកួតមិត្តភាពជាមួយបឺត សង្ឃឹម ក្នុងប្រភេទទំងន់ ៥៧គ (គូនេះពិតជាជក់ចិត្តមិនអាចរំលងបាន)
  • មិនទាន់អស់ទេ សូត្រ ខេវិន នឹងជួប ធី វ៉ារិទ្ធ ក្នុងប្រភេទទំងន់ ៦០គ កាន់តែមិនអាចរំលងបាន

ដោយឡែកកាន់តែពិសេសគឺ ការប្រកួតសន្សំប្រាក់លានរបស់ Wurkz គឺនឹងមានវត្តមានកីឡាករ ម៉ន គឹមឡុង នឹងឡើងមកស្វែងរកទឹកប្រាក់សន្សំ ១ លានរៀលទៀតក្នុងជុំទី ២ ដោយនឹងត្រូវឆ្លងកាត់ សារ៉ាយ ចំរើន មកពីរាជសីហ៍ខេត្តបន្ទាយមានជ័យ។

ក្រៅពីការប្រកួតដ៏តានតឹង ក៏នឹងមានការសំដែងរបស់តារាចំរៀងផងដែរ។

ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័នចាប់ពីវេលាម៉ោង ៦ ល្ងាចតទៅរៀងរាល់ថ្ងៃសៅរ៍នៅសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។

រូបតំណាង​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia