Connect with us

កីឡា

គីឡូធ្ងន់ឯម ឡេងលី និង លី រិទ្ធីឡើងជួបគ្នាសារជាថ្មី លើសង្វៀន ខារ៉ាបាវប្រដាល់មិត្តភាពគុនខ្មែរ

សង្វៀន ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សំបូរបទពិសោធ នឹងធ្វើអោយអង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យរៀងរាល់ល្ងាចថ្ងៃអាទិត្យ។

តែសប្តាហ៍នេះកាន់តែពិសេស ការប្រកួតទំងន់ធ្ងន់ ឯម ឡេងលី និង លី រិទ្ធី នឹងជួបសារជាថ្មីនៅសង្វៀនដដែល បន្ទាប់ពីធ្លាប់ជួបគ្នាក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវកន្លងទៅ ដែលពេលនោះ ឯម ឡេងលីឈ្នះ។ តើពេលនេះលី រិទ្ធី អាចដោះស្រាយបំណុលចាស់បានដែររឺទេ រឺក៏ជំពាក់ថែម?

មិនមែនមានតែមួយគូទេដែលពិសេស ចាន់ ប៊ុនលាភ កីឡាកររបស់ និរោធមានជ័យ នឹងជួបជាមួយ សេក គឹមរួនមកពីម្កុដរាជសីហ៍ ក្នុងប្រភេទទំងន់ ៦៣.៥គ។

មុននឹងដល់គូឯក គូបើកឆាក រិទ្ធ វិបុល ជួប ឆៃ ដែន

គូទី ២ បើកការផ្សាយផ្ទាល់ កីឡាករ ធន់ ស៊ីហុង ជួប សែម ប៊ុនថេង ទំងន់ ៥១គ

ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យម៉ោង ៦ ល្ងាចតទៅ៕

រូបតំណាង​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia