Connect with us

ភាពយន្ដខ្មែរ

ក្រោយបាត់មុខក្នុងខ្សែភាពយន្តមួយរយៈ សុខ សោម៉ាវត្តី វិលត្រឡប់មកវិញជាមួយរឿងថ្មី

បានស្ងាត់បាត់មុខពីការសម្តែងក្នុងខ្សែរភាពយន្តភាគមកជាយូរមកហើយ។ ឥលូវនេះតារាសម្តែងស្រីពោរពេញទៅដោយទេពកោសល្យម្នាក់នេះបានបង្ហាញវត្តមាននៅក្នុងខ្សែរភាពយន្តថ្មីមួយគឺរឿង « មិត្ត» ។

តារាសម្តែង សុខ សោម៉ាវត្តី បានស្ងាត់បាត់មុខពីការសម្តែងក្នុងខ្សែរភាពយន្តភាគមកជាយូរមកហើយ។ ឥលូវ តារាសម្តែងស្រីពោរពេញទៅដោយទេពកោសល្យម្នាក់នេះបានបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តថ្មីមួយគឺ រឿង « មិត្ត»

នៅក្នុងខ្សែភាពយន្តភាកថ្មី ប្រិយមិត្តនឹងបានឃើញនៅទេពកោសល្យក្នុងការសម្តែងរបស់តារាសម្តែងជើងចាស់រូបនេះ។ ដែលកន្លងមកមិនថាតួកម្សត់ តួកាច ឬ តួកំប្លែងក៏តារាសម្តែងស្រីរូបនេះសម្តែងចេញមកបានយ៉ាងល្អ។

ការវិលត្រឡប់មកវិញលើកនេះរបស់អ្នកនាង សុខ សោម៉ាវត្តី ពិតជាទទួលនៅឈុតឆាកលំបាកៗជាច្រើនទើបសក្តិសមទៅនឹងសមត្ថភាព។

 រឿង «​ មិត្ត» គឺជាខ្សែភាពយន្តឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់មិត្តសម្លាញ់ស្រីបួននាក់។ ដែលពោរពេញទៅដោយអារម្មណ៍ស្រឡាញ់ ចិត្តស្អប់ ភាពក្បត់​ចាក់ពីក្រោយខ្នង សង្រ្គាមពាក្យសំដី និងជំនន់ទឹកភ្នែក។

ចង់ដឹងថាសាច់រឿងទាំងមូលមានភាពក្តៅគគុកខ្លាំងយ៉ាងណា? សូមកុំភ្លេចរង់ចាំតាមដានទស្សនាខ្សែភាពយន្តភាគខ្មែរ រឿង « មិត្ត» ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន នៅរៀងរាល់ថ្ងៃ ព្រហស្បតិ៍ – សុក្រ ចាប់ពីម៉ោង ៩យប់តទៅ

អត្ថបទដោយ៖ Momo

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia