ភាពយន្ដខ្មែរ
គង់ ចាន់ស្រីមុំ វិលត្រឡប់មកកាន់តំណែងជាតួឯកម្តងទៀតជាមួយនឹងទឹកដៃសម្តែងមិនធម្មតានៅក្នុងខ្សែភាពយន្ត រឿង «សង្សារក្លែងក្លាយ»
ក្រោយសម្រាកពីការសម្តែងមកអស់រយៈពេលជាច្រើនឆ្នាំនៅពេលនេះអ្នកនាង គង់ ចាន់ស្រីមុំ បានវិលត្រឡប់មកគ្រងកញ្ចក់ទូរទស្សន៍ឲ្យអ្នកគាំទ្ររំសាយពីការនឹករលឹកវិញហើយ។
ការវិលត្រឡប់មកវិញលើកនេះអ្នកនាង គង់ ចាន់ស្រីមុំ នាំយកទេពកោសល្សនៃការសម្តែងដែលអាចហៅបានថា ជ្រាបដល់អារម្មណ៍អ្នកទស្សនាតែម្តង។
«សង្សារក្លែងក្លាយ» គឺជាខ្សែភាពយន្តភាគសម័យបែបមនោសញ្ចេតនាស្នេហារ៉ូម៉ែនទិក។ ឆ្លុះបញ្ចាំងអំពីជីវិតក្នុងវិថីសិល្បៈរបស់តួអង្គស្រីនិងតួអង្គប្រុសដែលគេតម្រូវឲ្យសម្តែងធ្វើជាមនុស្សស្រឡាញ់គ្នាដើម្បីទាក់ទាញប្រជាប្រយិយភាព។ តែនៅខាងក្រោយឆាកអ្នកទាំងពីរសុទ្ធសឹងតែមានគូស្នេហ៍រៀងៗខ្លួនរួចមកហើយ។
តែដើម្បីតែការងារគ្រប់គ្នាគឺត្រូវទ្រាំមើលមនុស្សដែលខ្លួនឯងស្រឡាញ់ទៅសិទ្ធស្នាលជាមួយអ្នកផ្សេង។ តើនឹងមាន អ្វីកើតឡើងប្រសិនបើការសម្តែងក្លាយជាមែនទែន? ថាស្រឡាញ់លេងៗតែបែជាស្រលាញ់មែនទែន? ដំបូងថាដើម្បី ការងារតែប៉ុណ្ណោះតែចុងក្រោយបែរជាច្រឡំយកបេះដូងមកពាក់ព័ន្ធដែរ។
គូស្នេហ៍ដ៏ល្អដែលចាំតែគាំទ្រនិងងលើកទឹកចិត្តគ្នាគ្រប់ពេលតើអាចនៅតែទ្រាំទៀតបានដែរឬទេ? ជឿថាទស្សនិកជនច្បាស់ជាចង់ដឹងជាក់ជាមិនខានថារឿងរ៉ាវស្នេហាទាំងគូនេះនឹងទៅជាយ៉ាងណា?តើអាចបញ្ចប់បានដោយវិធីណា?
ដូច្នេះសូមរង់ចាំតាមដានទស្សនាខ្សែភាពយន្តភាគថ្មី រឿង «សង្សារក្លែងក្លាយ» ដែលនឹងមាន ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ | ព្រហស្បតិ៍ វេលាម៉ោង ៧ | ៨យប់ លើទូរទស្សន៍ បាយ័ន៕
អត្ថបទដោយ៖ Momo
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន21 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ