Connect with us

ព្រឹត្តិការណ៍

ប្រជុំទៅដោយ Idol តែម្ដង! ផ្តាំទៅហ្វេន រឿង «សត្រូវកំពូលស្នេហ៍» កុំភ្លេចទស្សនាតន្ត្រីខារ៉ាបាវសប្តាហ៍នេះណា

ចួនពេលសាច់រឿងកំពុងផ្ទុះការចាប់អារម្មណ៍ និងទទួលបានការពេញពេញថ្លើមពីអ្នកទស្សនាផងនោះ ឆាប់ៗនេះ តួអង្គសំខាន់ៗនៅក្នុងរឿង សត្រូវកំពូលស្នេហ៍ នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវ ផងដែរ។

បើកបង្ហាញ Posters តន្ត្រីខារ៉ាបាវ សម្រាប់សប្តាហ៍នេះ ដែលនឹងធ្វើការឡាយផ្ទាល់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ កំពុងធ្វើឱ្យទស្សនិកជនជាហ្វេនរឿង «សត្រូវកំពូលស្នេហ៍» ញញឹមបិទមាត់មិនជិតទេ។

ចួនពេលសាច់រឿងកំពុងផ្ទុះការចាប់អារម្មណ៍ និងទទួលបានការពេញពេញថ្លើមពីអ្នកទស្សនាផងនោះ ឆាប់ៗនេះ តួអង្គសំខាន់ៗនៅក្នុងរឿង សត្រូវកំពូលស្នេហ៍ នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវ ផងដែរ។

ក្នុងនោះរួមមានតួអង្គ នេត្រា (ចិនចិន) ចេស្តា (ម៉ឺនឯក សុភារិទ្ធ) ពិសេសតារាចម្រៀងប្រុស ស្រី ដែលជាម្ចាស់បទចម្រៀងនៅក្នុងរឿង សត្រូវកំពូលស្នេហ៍ គឺលោក សេម និងកញ្ញា អេណា រីតា។

តារាទាំង ៤រូប នឹងចូលមកញ៉ាំងកម្មវិធីតន្ត្រី ខារ៉ាបាវ សម្រាប់សប្តាហ៍នេះឱ្យកាន់តែប្លែកអារម្មណ៍ ប្លែកភ្នែកជាមួយទស្សនីយភាពបែបថ្មី ដែលជាការរួមសម្ដែងពីតារាទាំង ៤រូបខាងលើនេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីតន្ត្រី ខារ៉ាបាវ នឹងមានការឡាយផ្ទាល់ចេញពី Page Bayon Tv Concert នៅរៀងរាល់ថ្ងៃ សៅរ៍ វេលាម៉ោង ៨:៣០នាទីយប់តទៅ។

ចង់ដឹងអត់ថា Idol ទាំង ៤រូបនឹងមានអ្វីពិសេសសម្រាប់ពញ្ញាក់អារម្មណ៍ហ្វេនៗខ្លះ! កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី តន្ត្រីខារ៉ាបាវ ទាំងអស់គ្នាណា៕

អត្ថបទដោយ៖ Ha Ti



អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia