ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ៖ ជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មិនមែនជាការចៃដន្យទេ
នៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមគូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
នៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមគូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ សម្តេចបានត្រៀមបម្រុងទុកជាមុន មិនអាចធ្វេសប្រហែសបានទេ។
បើតាមសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ សម្ដេចបានអំពាវនាវដើម្បីបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយ ដែលហ៊ានប្រយុទ្ធជាមួយសត្រូវឥតស្រមោលនេះ ពីព្រោះវាមិនមែនជាការងាយទេ ក្នុងការប្រមូលយកយុវជនដែលជាកូន ជាឪពុក ជាចៅ ជាប្ដីជាប្រពន្ធ ជាទីស្រលាញ់ ដើម្បីចូលរួមប្រយុទ្ធ ជាមួយសង្គ្រាមដែលមើលមិនឃើញ។ ប៉ុន្តែដោយសារតែទឹកចិត្តស្នេហាជាតិ ក្រុមយុវជនរបស់យើង បានចូលរួមយ៉ាងសកម្មនៅក្នុងចលនានេះ។
សម្តេចតេជោ បានបញ្ជាក់ថា នៅពេលអំពាវនាវនោះ ប្រទេសកម្ពុជាយើងមិនទាន់មានការរីករាលដាលកូវីដ-១៩ ច្រើននោះទេ។ ប៉ុន្តែមកដល់ពេលនេះ អ្នកទាំងអស់គ្នាអាចដឹងបានហើយថា មិនមែនជាការចៃដន្យទេ នៃជោគជ័យដែលយើងប្រយុទ្ធឈ្នះទៅលើកូវីដ-១៩នេះ អាចផ្ដល់ជាសញ្ញាឲ្យបានដឹងថា ហ៊ុន សែន មិនដែលខ្វះការគិតអំពីសេណារីយ៉ូបែងចែកនោះទេ ពីព្រោះលទ្ធភាពអាចកើតឡើងច្រើនបែបច្រើនយ៉ាង។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ពិតមែនថា នៅពេលនោះ ក្រុមគ្រូពេទ្យយើងមានច្រើន តែ ប្រសិនបើសម្ដេច មិនបង្កើតសកម្មភាពរបស់យុវជននេះ ដើម្បីត្រៀមបម្រុងទុកនៅពេលមានហេតុការណ៍ធំកើតឡើងនោះទេ នឹងគ្មានលទ្ធភាពដើម្បីទប់ទល់នោះទេ ពីព្រោះយើងមិនត្រឹមតែធ្វើការជាមួយកូវីដនោះទេ។ គ្រូពេទ្យមានភារកិច្ចផ្សេងៗទៀត ដូចជាការវះកាត់ និងព្យាបាលជំងឺប្រជាពលរដ្ឋផ្សេងទៀត ដូច្នេះចំណុចនេះ អាចយល់បានអំពីការគិតគូររបស់នាយករដ្ឋមន្ត្រីរូបនេះហើយ។ តាំងពីមុនមក សម្តេចតែងមានការត្រៀមរៀបចំបែបនេះ សម្ភារៈពេទ្យក៏ត្រូវបានរៀបចំស្តុកបម្រុងផងដែរ ហើយលុះត្រាតែមានបទបញ្ជាទើបអាចយកចេញបាន។
សម្តេចតេជោបញ្ជាក់ថា «យើងមិនអាចវ៉ៃឲ្យសន្លឹកបៀរអស់ពីដៃបានទេ ដូច្នេះករណីដូចគ្នានេះ ការត្រៀមរៀបចំបម្រុងទុកនូវយុវជន ដើម្បីចូលរួមប្រយុទ្ធជាមួយកូវីដ-១៩ មិនមែនជាការប្រថុយប្រថានទេ»៕
អត្ថបទពី៖ KPT
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ