ព្រឹត្តិការណ៍
CL និងកំពូលតារាចម្រៀងជាច្រើនប្រចាំប្រទេសកម្ពុជា នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏ធំ Vattanac វ All in Festival នាចុងខែវិច្ឆិកានេ
តើលោកអ្នក ត្រៀមខ្លួនហើយឬនៅសម្រាប់ កម្មវិធីដ៏ធំប្រចាំឆ្នាំ “VATTANAC វ ALL IN FESTIVAL”? Queen of K-pop ដ៏ល្បីល្បាញឈ្មោះថា «CL» នឹងត្រលប់មកប្រទេសកម្ពុជាសារជាថ្មីម្តង ទៀតក្រោមការអញ្ជើញរបស់ ក្រុមហ៊ុន វឌ្ឃនៈ ប្រ៊ូវើរី។
ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ រួមជាមួយនឹងវត្តមាន កំពូលតារាចម្រៀងជួរមុខ ក្នុងស្រុកជាច្រើនរូបទៀតដូចជា អ្នកនាង មាស សុខសោភា ពូ ឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង៤ ដែលកំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពី ទស្សនិកជនគឺ អាយដល លឹម តិចម៉េង ស៊ឹមច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។
ព្រឹត្តិការណ៍ដ៏កក្រើករបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មួយនេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យ KPOP និងអ្នកគាំទ្ររបស់ CL ផ្ទាល់ សប្បាយរីករាយ និងរំភើបជាខ្លាំងជាមួយនឹងវត្តមានជាលើកទី២របស់គាត់ ដោយពុំមានអ្នកនឹកស្មានដល់។ មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមរបស់កំពូលតារាដ៏ពេញនិយមក្នុងស្រុកជាច្រើនរូប ការប្រគុំតន្ត្រី EDM ពី DJ ដ៏ល្បីនិងស្រស់ស្អាត DJ AviDa ព្រមទាំងសកម្មភាពកម្សាន្ត សប្បាយជាច្រើនដែលនឹងរៀបចំឡើងដោយម៉ាកយីហោទាំង៤ របស់ វឌ្ឍនៈ ប្រ៊ូវើរី មានដូចជា ស្រាបៀរ វឌ្ឍនៈ ដ្រាហ្គិន គ្រុឌ និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នឺងបន្ថែមភាពអស្ចារ្យ និងមិនអាចខកខានបាន ក្នុងកម្មវិធីដ៏ធំបំផុតប្រចាំឆ្នាំមួយនេះ។
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បង្កើតកម្មវិធី “VATTANAC វ ALL IN FESTIVAL” នេះឡើងក្នុងគោលបំណងតបស្នងទៅដល់អ្នកគាំទ្រ និងបង្ហាញពីការខិតខំប្រឹងប្រែង ទឹកចិត្ត និងក្តីស្រលាញ់ ដែលខ្លួនបានបង្កើត និងដាក់អ្វីៗគ្រប់យ៉ាងនូវរាល់កិច្ចការងារ និងផលិតផល ដែលខ្លួនបានផលិតឡើងសម្រាប់អតិថិជន។
សម្រាប់សំបុត្រចូលរួមទស្សនាព្រឹត្តិការដ៏រំភើបអស្ចារ្យ និងកម្រប្លែកដែលមិនធ្លាប់មានពីមុនមកនេះ អ្នកអាចស្វែងរកបានតាមរយៈភ្នាក់ងារលក់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានកំណត់ ទូទាំងប្រទេស៕
កែសម្រួលដោយ៖ Hati
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
PR NEWS1 week ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន1 day ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ