ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌៖ ការញុះញង់ឬរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត គឺជាអំពើល្មើសច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ជនណា ដែលធ្វើការញុះញង់ អុកឡុក ឬក៏រារាំង មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬក៏ណែនាំឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់ ។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ជនណា ដែលធ្វើការញុះញង់ អុកឡុក ឬក៏រារាំង មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬក៏ណែនាំឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់ ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «យោងតាមមាត្រា ១៤២ ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ការញុះញង់ អុកឡុក ឬរារាំងប្រជាពល រដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់ ដែលអំពើល្មើសនេះ ត្រូវប្រឈមនឹងការផ្តន្ទាទោសដោយស្ថាប័នមានសមត្ថកិច្ច រួមមាន៖
១. ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត៖ សម្រេចអំពីការពិន័យ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ។
២. ស្ថាប័នតុលាការ៖ សម្រេចអំពីទោសព្រហ្មទណ្ឌ ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ ។
ឯកឧត្ដម បានឱ្យដឹងថា ស្ថាប័នអនុវត្តច្បាប់ បាននឹងកំពុងអនុវត្តច្បាប់ទៅលើជន ដែលល្មើស ច្បាប់ទាំងនេះហើយ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមអនុវត្តតាមផែនការខុសច្បាប់នេះ ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលហៅកាត់ (PEC) បានធ្វើការពិន័យប្រាក់ពី១០ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដក សិទ្ធិឈរឈ្មោះបោះឆ្នោត ពី២០ទៅ២៥ឆ្នាំ ដល់ទណ្ឌិតក្បត់ជាតិបីជំនាន់ និងបក្សពួកជ្រុលនិយមរបស់ ខ្លួន ចំនួន១៦នាក់ទៀត បន្ទាប់ពីក្រុមទណ្ឌិតក្បត់ជាតិទាំងនេះ បានធ្វើការញុះញង់មិនឲ្យពលរដ្ឋទៅបោះ ឆ្នោត និងអុជអាលឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល ។
ដោយឡែក កាលពីម្សិលមិញដែរ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនសមាជិកគណបក្សភ្លើងទៀន ពីរនាក់ បន្ទាប់ពីមានដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ ករណីបង្កចលាចលដល់ការបោះឆ្នោត និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ៕
អត្ថបទពី៖ BTV
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ