ភាពយន្ដខ្មែរ
រឿនណាត និងពុទ្ធិស័ក្ត សម្តែងរឿងភាគបុរាណ «ព្រះនាងមុខធ្យូង» បញ្ចាំងខែក្រោយលើកញ្ចក់ទូរទស្សន៍បាយ័ន!
អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត និងតារាប្រុសរូបសង្ហា លោក ពឹង ពុទ្ធិស័ក ធ្លាប់សាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការចាប់ដៃគូសម្តែងរួមគ្នាក្នុងភាពយន្តជីវិតរឿង«សង្សារចាស់» របស់ផលិតកម្មសាស្រ្តាហ្វៀម(Sastra Film)។
អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត និងតារាប្រុសរូបសង្ហា លោក ពឹង ពុទ្ធិស័ក ធ្លាប់សាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការចាប់ដៃគូសម្តែងរួមគ្នាក្នុងភាពយន្តជីវិត រឿង «សង្សារចាស់» របស់ផលិតកម្មសាស្រ្តាហ្វៀម(Sastra Film)។
នៅពេលនេះតារាទាំងពីរដួងមានឱកាសវិលជួបគ្នាសារជាថ្មីក្នុងភាពយន្តភាគបុរាណថ្មី រឿង «ព្រះនាងមុខធ្យូង» របស់ផលិតកម្មសាស្រ្តាហ្វៀម ត្រៀមបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័ន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ បន្ទាប់ពីបានបង្ហាញវីដេអូ Trailer រឿង«ព្រះនាងមុខធ្យូង» រួចឃើញថាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ជាពិសេសហ្វេនរបស់តារាទាំងពីរដួង។
រឿងព្រះនាងមុខធ្យូង គឺជារឿងបុរាណនិពន្ធថ្មីដោយអ្នកនិពន្ធ ហ៊ុន រីពុទ្ធិរាជ ដឹកនាំសម្ដែងដោយលោក ប៊ុន ចាន់ពេជ្រ តំណាលពីតួឯកស្រីស្បៃ (សម្តែងដោយកញ្ញា រឿន ណាត) ជាកូនរបស់លោកស្រីសង្វារនិងលោកម្ចាស់ភិរម្យ ដែលត្រូវលោកស្រីដកខឹម បង្ខំអោយនាងពៅ ដែលជាបាវបម្រើយកទៅសម្លាប់ក្រោយពេលដែលខ្លួនបានសម្លាប់លោកស្រីសង្វារ ដែលជាម្តាយបានជោគជ័យ។ ប៉ុន្តែនាងពៅបានលួចយកស្បៃទៅចិញ្ចឹមបីបាច់រហូតដល់ខ្លួនមានកូនស្រីមួយដែរឈ្មោះនាងចមជាមួយនឹងជនប្រមឹកម្នាក់។ ស្បៃត្រូវម្តាយចិញ្ចឹមលាបមុខជាមួយធ្យូងព្រោះមុខស្បៃកាន់តែធំកាន់តែមុខមាត់ដូចម្តាយគេបេះដាក់ ហើយនាងត្រូវនាងចមយកប្រៀបគ្រប់រឿង។
ថ្ងៃមួយព្រះរាជបុត្រជ័យពង្សបានមកក្រសាលនៅជ្រោះ តែក៏ត្រូវរាជបុត្រចក្រវង្ស ដែលជាអនុជច្រានអោយធ្លាក់ជ្រោះ រហូតបាត់ការចងចាំតែត្រូវស្បៃជួយយកទៅព្យាបាលមើលថែនៅឯខ្ទម ដែលមាននាងចមជាមារជ្រែក។ ចំណងស្នេហ៍រវាងស្បៃនិងរាជបុត្រ ក៏បានចាប់កំណើតឡើង។ តើទីបំផុតស្បៃនិងព្រះរាជបុត្រ និងមានវាសនាសាងស្នេហានិងជួបគ្នាជាគូគ្រងដែរឬទេ? ចម្លើយនឹងមានបកស្រាយនៅក្នុងខ្សែភាពយន្តភាគបុរាណ រឿង «ព្រះនាងមុខធ្យូង» ដែលចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័នក្នុងពេលឆាប់ៗនេះ។ សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕
អត្ថបទពី៖ The Selapak
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន21 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ