ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ស្នើមេដឹកនាំប្រទេសអាស៊ានបូកបី ជួយចែករំលែក និងគាំទ្របច្ចេកវិទ្យាមួយចំនួនដល់កម្ពុជា ខណៈកំពុងជួបវិបត្តិកូវីដ១៩
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យមេដឹកនាំ ប្រទេសអាស៊ានបូកបីដែលរួមមានចិន ជប៉ុននិងកូរ៉េ ជួយចែករំលែក និងគាំទ្រ បច្ចេកវិទ្យាមួយចំនួនដល់កម្ពុជា…
នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីរសៀលថ្ងៃទី១៤ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យមេដឹកនាំ ប្រទេសអាស៊ានបូកបីដែលរួមមានចិន ជប៉ុននិងកូរ៉េ ជួយចែករំលែក និងគាំទ្រ បច្ចេកវិទ្យាមួយចំនួនដល់កម្ពុជាខណៈ ដែលកំពុងជួបវិបត្តិដោយសារកូវីដ១៩។
នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូកបីស្ដីពីបញ្ហា កូវីដ១៩នេះ ជាមួយនឹងក្តីរីករាយដែលបានចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយថ្នាក់ដឹកនាំបូកបី តាមរយៈ video conference សម្ដេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ានបូកបីដែលបានខិតខំទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺនេះនឹងបន្តការអនុវត្តវិធានការបង្ការប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនេះ សម្ដេចក៏បានស្នើសុំប្រទេសអាស៊ានបូកបីពិនិត្យជួយចែករំលែកនឹងគាំទ្រផ្នែកបច្ចេកវិទ្យាលើវិស័យមួយចំនួនដូចជាវិស័យ e-government វិស័យធុរកិច្ចឌីជីថល ប្រព័ន្ធសិក្សាឌីជីថលជាដើម ដើម្បីធានានូវនិរន្តភាពនៃការអភិវឌ្ឍ។
តបនឹងការស្នើសុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខាងលើនេះ បើតាម ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ជាទូទៅប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបូកបីមិនបានឆ្លើយតបចំទាំងស្រុងទេ ក៏ប៉ុន្តែ ជារួមគឺមានការគាំទ្រធ្វើយ៉ាងណាឱ្យប្រព័ន្ធឌីជីថលនេះ ដំណើរការ ជាពិសេសធ្វើយ៉ាងណាឲ្យមានលំហូរសេដ្ឋកិច្ច មានការគាំទ្រគ្នាទៅវិញទៅមក ឲ្យមានភាពរឹងមាំនិងប្រើប្រាស់តាមប្រព័ន្ធ ឌីជីថល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជំរុញដល់វិស័យសេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀត អោយមានដំណើរការ ជាពិសេសក្នុងការដោះស្រាយទប់ស្កាត់ការរីករាលដាលកូវីដ១៩៕
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ