Connect with us

ព័ត៌មាន

សម្តេចតេជោ ៖ ទោះគ្មានបម្រាម​តឹង​តែង ​ក្នុងការធ្វើដំណើរ ពលរដ្ឋត្រូវយកចិត្តទុកដាក់សុខភាពជាប្រចាំ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈបណ្តាញសង្គមហ្វេសបុកបាន​សរសេរ​ថា បើទោះជាគ្មាន…

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈបណ្តាញសង្គមហ្វេសបុកបាន​សរសេរ​ថា បើទោះជាគ្មានការដាក់បម្រាមហាមឃាត់តឹងតែងក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយក្តី បងប្អូនប្រជាពលរដ្ឋត្រូវតែមាន​ការប្រុងប្រយ័ត្នយកចិត្តទុក​ដាក់ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ

សុខសប្បាយជាទេបងប្អូនជនរួមជាតិ។

សម្តេច​បាន​គូស​បញ្ជាក់​ថា ទោះបីពេលនេះ ប្រទេសយើងគ្មានការដាក់បម្រាមហាមឃាត់តឹងតែងក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយក្តី បងប្អូនប្រជាពលរដ្ឋត្រូវតែមាន​ការប្រុងប្រយ័ត្នយកចិត្តទុក​ដាក់ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ ហើយត្រូវចងចាំគ្រប់ពេលថា ជំងឺឆ្លងកូវីដ-១៩ គឺជាជំងឺឆ្លងរាត្បាតដ៏កាចសាហាវបំផុត ដែលក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាអាចបង្កវិនាសកម្មបាន​យ៉ាងឆាប់រហ័សបំផុត។ មកទល់ពេលនេះ គ្មានថ្នាំលេបឬចាក់ព្យាបាលនៅឡើយទេ។

សូមបងប្អូនប្រជាពលរដ្ឋយកជាប់ជាមួយនូវម៉ាស, ទឹកអាល់កុល ឬជិលសម្លាប់មេរោគនិងបាក់តេរី ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ។

សូមកុំអោយមានការសោកស្តាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារយើងអោយសោះ ដោយសារតែការធ្វេសប្រហែស និងមើលស្រាល ជំងឺឆ្លងកូវីដ-១៩។

យើងចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia