ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន បង្ហាញស្ថានភាពជំងឺកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយបុណ្យភ្ជុំបិណ្ឌ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយបុណ្យភ្ជុំបិណ្ឌ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋបានដើរលេងជាច្រើនកន្លែង យើងសង្កេតឃើញថាចំនួនឆ្លងជំងឺកូវីដ១៩ គឺពុំមានការកើនឡើងនោះទេ ផ្ទុយទៅវិញចំនួនឆ្លងគឺមានការថយចុះ ឯចំនួនស្លាប់ឃើញមានចំនួនថេរ ហើយក៏មានិន្នាការថយចុះផងដែរ។ ចំណុចទាំងនេះ ជាការសាកល្បងដ៏ធំ ដើម្បីឈានទៅរកការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។
សម្ដេចតេជោ មានប្រសាសន៍បន្តថា ទោះបីចំនួនឆ្លងជំងឺកូវីដ១៩ បានធ្លាក់ចុះ ការស្លាប់ក៏មិនមានការកើន ហើយមាននិន្នាការថយចុះ ប៉ុន្តែហានិភ័យនៅតែមានខ្ពស់នៅឡើយ ដូច្នេះការសម្របខ្លួនរៀនរស់នៅជាមួយកូវីដ គឺជាដំណើរដែលចៀសមិនបាន ព្រោះយើងមិនដឹងថា កូវីដត្រូវចប់នៅពេលណា។ ការចាក់វ៉ាក់សាំងរបស់យើងបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដែលមនដល់ពេលនេះប្រជាជនជាង ១៣លាន៦សែននាក់ ត្រូវបានចាក់ ដែលគិតជាអត្រាគ្របដណ្ដប់មានរហូតជាង ៨៥% នៃប្រជាជនសរុប ដែលធ្វើឱ្យអ្នកឱ្យអ្នកឆ្លងមួយចំនួនមិនរងភាពធ្ងន់ធ្ងរទេ អ្នកដែលទទួលមរណភាពដោយសារកូវីដភាគច្រើនជាអ្នកមានជំងឺធ្ងន់កាលពីពេលមុន ហើយពួកគាត់មកដល់មន្ទីរពេទ្យគឺមានបញ្ហាធ្ងន់ធ្ងរ៕
អត្ថបទពី៖ កម្ពុជាថ្មី
-
Boxing Bayontv3 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS6 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ