ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនាទីសំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនាទីសំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនាទីសំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។ ការលើកឡើងនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ កាលពីល្ងាចថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក ណារិនដ្រា ម៉ូឌី បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកបានព្យាយាមចូលរួមចំណែក ក្នុងការសន្ទនារកដំណោះស្រាយរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី ដោយលោកបានជួបសន្ទនាជាមួយប្រធានាធិបតី នៃប្រទេសទាំងពីររួចហើយដែរ ដើម្បីធ្វើយ៉ាងណាស្ដារស្ថានការណ៍ឲ្យមករកសន្តិភាពឡើងវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមថា នាយករដ្ឋមន្រ្តីឥណ្ឌា នឹងបន្តតួនាទីនៅក្នុងការជំរុញកិច្ចសន្ទនា ការចរចារកដំណោះស្រាយរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន នាពេលខាងមុខបន្តទៀត។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានការជឿជាក់ថា ប្រទេសឥណ្ឌា នឹងដើរតួនាទីសមស្រប និងសំខាន់ នៅក្នុងការចរចារវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា សម្ដេច ក៏ចង់ឃើញដំណោះស្រាយរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ឲ្យបានឆាប់ផងដែរ ពីព្រោះបើវិបត្តិនេះបន្តអូសបន្លាយទៀត នឹងធ្វើឲ្យមានផលប៉ះពាល់ ដល់ប្រទេសនានាលើពិភពលោក ជាពិសេសលើវិស័យថាមពល និងសន្តិសុខស្បៀង៕
អត្ថបទពី៖ KPT
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន1 day ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន1 day ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន1 day ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ