ព័ត៌មាន
កម្មកររីករាយចំពោះការយកចិត្តទុកដាក់របស់សម្ដេចតេជោ ក្នុងការផ្ដល់រថយន្តដឹកពួកគេទៅបោះឆ្នោត
កម្មករកម្មការិនី កំពុងបម្រើការងារតាមរោងចក្រក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍ សប្បាយចិត្តចំពោះការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកលើពួកគេ
កម្មករកម្មការិនី កំពុងបម្រើការងារតាមរោងចក្រក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍ សប្បាយចិត្តចំពោះការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកលើពួកគេ តាម រយៈការផ្ដល់រថយន្តដឹកជញ្ជូនពួកគេទៅបោះឆ្នោត ដែលនឹងជួយកាត់បន្ថយការចំណាយលើមធ្យោបាយ ធ្វើដំណើរទៅមក ។
ក្រុមកម្មករ កម្មការិនី បានលើកឡើងថា ជាការប្រសើរណាស់ ដែលមានការគិតគូរសម្រាប់ពួកគេ ក៏ដូចជាពលរដ្ឋទូទៅដទៃផ្សេងទៀត ក្នុងការសម្រួលដល់ការធ្វើដំណើរទៅចូលរួមបោះឆ្នោត ដើម្បីបំពេញ តួនាទីរបស់ខ្លួនជាពលរដ្ឋល្អ ក៏ដូចជាការបំពេញសិទ្ធិជាម្ចាស់ឆ្នោត ក្នុងការសម្រេចចិត្តជ្រើសរើសថ្នាក់ ដឹកនាំដែលខ្លួនពេញចិត្ត ដើម្បីបន្តដឹកនាំប្រទេសទៅមុខបន្តទៀតផងដែរ ។
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៣៥០គ្រឿង នៅតាមចំណត ចំនួន១០កន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីដឹកជញ្ចូនកម្មករ និយោជិត និងប្រជាពលរដ្ឋទូទៅទាំងអស់ ទៅកាន់ស្រុកកំណើត ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយប្រើរយៈពេល០៣ថ្ងៃ គឺចាប់ពី ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ៕
អត្ថបទពី៖ BTV
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន3 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន3 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន3 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន15 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ