Connect with us

ភាពយន្ដខ្មែរ

តួឯកប្រុសរឿង «ប៉ាពីរជើងល្អ» ប៉ះជាមួយកញ្ញា ចិនចិន ក្នុងរឿងភាគថ្មី សាច់រឿងល្អប្លែក!

ទស្សនិកជនជាច្រើន ប្រាកដជានៅជក់ចិត្តជាមួយនឹងសាច់រឿង «ប៉ាពីរជើងល្អ» នៅឡើយទេ។ ឆាប់ៗនេះ ស្ថានីយទូរទស្សន៍ បាយ័ន នឹងនាំយករឿងភាគខ្មែរថ្មីមួយទៀត ដើម្បីចាក់ផ្សាយជូនទស្សនាដល់ទស្សនិកជន បន្ទាប់ពីរឿង «ភពស្នេហ៍»។

ទស្សនិកជនជាច្រើន ប្រាកដជានៅជក់ចិត្តជាមួយនឹងសាច់រឿង «ប៉ាពីរជើងល្អ» នៅឡើយទេ។ ឆាប់ៗនេះ ស្ថានីយទូរទស្សន៍ បាយ័ន នឹងនាំយករឿងភាគខ្មែរថ្មីមួយទៀត ដើម្បីចាក់ផ្សាយជូនទស្សនាដល់ទស្សនិកជន បន្ទាប់ពីរឿង «ភពស្នេហ៍»។

អ្វីដែលកាន់តែពិសេស សម្រាប់តួឯកប្រុសក្នុងរឿងភាគថ្មី រឿង «សត្រូវកំពូលស្នេហ៍» សម្តែងដោយលោក ម៉ឺន ឯកសុភារិទ្ធ ដែលធ្លាប់សម្ដែងជាតួអង្គ វេហា ក្នុងរឿង «ប៉ាពីរជើងល្អ» នឹងបង្ហាញវត្តមានជាថ្មីក្នុងស្ថានីយទូរទស្សន៍ បាយ័ន ជាមួយតារាស្រីវ័យក្មេងកញ្ញា ចិនចិន។

ដោយ សុភារិទ្ធ សម្ដែងជាតួអង្គ ចេស្តា ហើយមានគំនុំសងសឹកនឹងបងប្រុសរបស់តួឯកស្រី នេត្រា (ចិនចិន) ដែលជាដើមហេតុធ្វើឱ្យប្អូនស្រីខ្លួនបានស្លាប់ ប៉ុន្តែ បែរជាយកតួស្រីមកសងសឹកជំនួសទៅវិញ។

បើទោះបី មានគំនុំចង់សងសឹកយ៉ាងណា ប៉ុន្តែ ចេស្តា នៅតែមិនអាចទប់អារម្មណ៍ស្រឡាញ់ និងព្រួយបារម្ភចំពោះ នេត្រា បាននោះទេ។ តើចុងក្រោយ រឿងរ៉ាវគំនុំស្នេហាសងសឹកនេះ នឹងទៅជាយ៉ាងណា ហើយនេត្រា អាចស្អំបេះដូងរបស់ ចេស្តា បានឬអត់!

កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ បាយ័ន រៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ២០:០០ ដល់ ២១:០០ យប់៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia