ព័ត៌មាន
ទាហានកម្ពុជា ៣រូប កំពុងសិក្សានៅប្រទេសរុស្ស៊ី មានផ្ទុក covid-19
ស្ថានទូតកម្ពុជាប្រចាំ សហព័ន្ធរុស្ស៊ី កាលពីសប្តាហ៍មុនក៏បានជូនដំណឹងចំពោះនិស្សិត និងសិក្ខាកាមយោធាទាំងអស់ ដែលកំពុងសិក្សានៅប្រទេសរុស្ស៊ី…
នាយទាហានសិក្ខាកាមកម្ពុជាចំនួន០៣រូប «នាយចំណង់» ដែលកំពុងសិក្សានៅប្រទេសរុស្ស៊ី ត្រូវបានរកឃើញថា កើតវីរុសកូវីដ១៩ ប៉ុន្តែស្ថានភាពរបស់នាយទាហានសិក្ខាកាមទាំង០៣រូប ពុំមានសញ្ញាធ្ងន់ធ្ងរនោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានឯអគ្គរាជទូតកម្ពុជាប្រចាំ សហព័ន្ធរុស្ស៊ី។
ស្ថានទូតកម្ពុជាប្រចាំ សហព័ន្ធរុស្ស៊ី កាលពីសប្តាហ៍មុនក៏បានជូនដំណឹងចំពោះនិស្សិត និងសិក្ខាកាមយោធាទាំងអស់ ដែលកំពុងសិក្សានៅប្រទេសរុស្ស៊ី ត្រូវអនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់របស់អាជ្ញាធរុស្ស៊ី សំដៅទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី នឹងមិនមានរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំនោះទេ។ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរយើងនេះ សូមនិស្សិត និងសិក្ខាកាមយោធាទាំងអស់ មេត្តា៖
(១) បន្តរៀនសូត្រនៅកន្លែងស្នាក់នៅរៀងៗខ្លួនជាធម្មតា
(២) មិនត្រូវចេញពីកន្លែងស្នាក់នៅ បើមិនចាំបាច់
(៣) ជៀសវាងការជួបជុំគ្នាដាច់ខាត
(៤) ហាមសេពគ្រឿងស្រវឹង
(៥) សម្រាក និងបរិភោគឲ្យបានគ្រប់គ្រាន់
(៦) ប្រកាន់ខ្ជាប់អនាម័យក្នុងការរស់នៅ
(៧) ប្រុងប្រយ័ត្នការប៉ះពាល់ នៅតាមទីសាធារណៈ
ដូចជា នៅតាមទា្វចូលអគាររួម ក្នុងជណ្តើរយន្ត ជាដើម។ល។
(៨) ជៀសវាងយកដៃទៅប៉ះមុខ ជាពិសេសនៅពេលដែលដៃរបស់យើង មិនទាន់បានលាងសំអាតដោយសាប៊ូនៅឡើយ។
ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី
អានពិស្តារ៖
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ