Connect with us

ភាពយន្ដខ្មែរ

ក្នុងភាគបញ្ចប់យប់មិញ តួអង្គសំខាន់ៗ រឿង «ប៉ាពីរជើងល្អ» ចូលខម្មិនលេងសើចជាមួយហ្វេនៗ

ទស្សនិកជន ប្រហែលជាញញឹមបិទមាត់មិនជិតទេ សម្រាប់រឿង «ប៉ាពីរជើងល្អ» នៅក្នុងភាគបញ្ចប់កាលពីយប់មិញនេះ។ ពីព្រោះចុងបញ្ចប់នៃសាច់រឿង ពោរពេញទៅដោយសេចក្តីសុខ ស្នាមញញឹមគ្រួសារ ពិសេសប៉ាៗ វេហា និង ខេមា បានយល់ចិត្តគ្នាវិញ។

វីដេអូឡាយយប់មិញនេះ យើងសង្កេតឃើញមានតួអង្គសំខាន់ៗជាច្រើននៅក្នុងរឿង បានចូលរួមលេងខម្មិនឆ្លងឆ្លើយជាមួយហ្វេនៗ ដែលកំពុងទស្សនារឿង «ប៉ាពីរជើងល្អ» ទៅវិញទៅមកយ៉ាងសប្បាយ។

ក្នុងនោះ តួអង្គ វេហា ក៏បានសរសេរខម្មិនថ្លែងអំណរគុណជាច្រើនចំពោះ ទស្សនិនកជន ដែលតែងតែតាមដាន និងគាំទ្ររឿងភាគខ្មែរមួយនេះ។

ទោះជាយ៉ាងណា ទស្សនិកជនមួយចំនួនក៏បានបញ្ចេញមតិខម្មិនអាណិតទៅដល់តួអង្គ វេយោ ដែលចុងក្រោយ មនុស្សដែល ខេមា ជ្រើសរើសជា វេហា ប៉ុន្តែ វេយោ នៅតែបន្តទំនាក់ទំនងល្អជាមួយគ្រួសារដ៏កក់ក្តៅនេះ ពិសេសនៅតែអាណិតស្រឡាញ់កូនហង្សខ្លាំងដដែរ៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia