Connect with us

ភាពយន្ដខ្មែរ

ទស្សនាឈុតខ្លីៗភាគបញ្ចប់នេះ! ហ្វេនៗអាណិត ចេស្តា មិនណយទេ

ទម្រាំតែតួអង្គ នេត្រា យល់ព្រមលើកលែងទោស និងយល់ព្រមទៅរស់នៅជាមួយគ្នាវិញ ចេស្តា ចំណាយដើនទុនមិនតិចទេ។ សុខចិត្តដាក់ទារុណកម្មខ្លួនឯងគ្រប់យ៉ាងឱ្យដូចពេលដែលធ្លាប់ធ្វើបាប ទៅលើ នេត្រា កាលកន្លងមក បើនិយាយពីទឹកភ្នែកវិញហូរដូចទឹកអញ្ចឹង។

រឿង «សត្រូវកំពូលស្នេហ៍» ភាគបញ្ចប់ ដែលនឹងចាក់ផ្សាយនៅរាត្រីនេះ ព្រមជាមួយការឡាយពី Page Bayon Tv Drama គឺជាការទន្ទឹងរង់ចាំយ៉ាងអន្ទះសារបស់ទស្សនិកជន ពិសេសហ្វេនៗតែម្ដង។

ក្រឡេកមកចាប់អារម្មណ៍ ឈុតខ្លីៗក្នុងភាគបញ្ចប់នេះវិញ ប្រហែលជាធ្វើឱ្យហ្វេនៗមួយចំនួនកើតចិត្តអាណិតអាសូរដល់ ចេស្តា មិនតិចទេ។ បើទោះបី នៅក្នុងភាគកន្លងៗមកមានទស្សនិកជន ក៏ដូចជាហ្វេនៗភាគច្រើន មិនចូលចិត្ត និងក្នាញ់ ចេស្តា ខ្លាំងៗ ដែលតែងតែធ្វើបាប ស្តីបន្ទោសទៅលើនេត្រាសព្វសារពើ ប៉ុន្តែ សម្រាប់ភាគបញ្ចប់នេះ អេដមីន ធានាថា ហ្វេនៗប្រហែលកើតចិត្តអាណិត ចេស្តា ច្រើនជាងខឹងស្អប់។

ទម្រាំតែតួអង្គ នេត្រា យល់ព្រមលើកលែងទោស និងយល់ព្រមទៅរស់នៅជាមួយគ្នាវិញ ចេស្តា ចំណាយដើនទុនមិនតិចទេ។ សុខចិត្តដាក់ទារុណកម្មខ្លួនឯងគ្រប់យ៉ាងឱ្យដូចពេលដែលធ្លាប់ធ្វើបាប ទៅលើ នេត្រា កាលកន្លងមក បើនិយាយពីទឹកភ្នែកវិញហូរដូចទឹកអញ្ចឹង។

ទោះបីជា នេត្រា ចិត្តរឹងយ៉ាងណាក៏ដោយ ចុងក្រោយនាងនៅតែចិត្តទន់ ព្រមលើកលែងទោសគ្រប់យ៉ាងទៅឱ្យ ចេស្តា ក្រោមហេតុផលតែមួយគត់ គឺ ព្រោះក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់នាងចំពោះ ចេស្តា។

ចង់ជ្រាបកាន់តែច្បាស់ កុំរង់ចាំទស្សនានៅរាត្រីនេះទាមងអស់គ្នាណា៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia