Connect with us

ភាពយន្ដខ្មែរ

ក្រោមមេឃតែមួយវាសនាខុសគ្នា! «ទឹកសាប»រដូវកាលទី២ បងប្អូន២នាក់ម្នាក់ជាប៉ូលិសម្នាក់ទៀតជាចោរ!

ការទន្ទឹងរង់ចាំខ្សែរឿងជីវិត«ទឹកសាប»រដូវកាលទី២របស់បងប្អូនទស្សនិកជនពេលនេះបានមកដល់ហើយ។ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១

ការទន្ទឹងរង់ចាំខ្សែរឿងជីវិត«ទឹកសាប»រដូវកាលទី២របស់បងប្អូនទស្សនិកជនពេលនេះបានមកដល់ហើយ។ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ផលិតកម្មសាស្ត្រាហ្វៀម(Sastra Film)បានបង្ហាញវីដេអូ Official Trailer «ទឹកសាប»រដូវកាលទី២ អ្វីដែលពិសេសនៅក្នុងរដូវកាលថ្មីនេះមកជាមួយវត្តមានតារាសម្ដែងបីរូបគឺលោកសេម(សាប) លោក ម៉ឺន ឯកសុភារិទ្ធ(ទឹក) កញ្ញា ដាវ ដាវីកា(សួគ៌)។

តាមការបង្ហាញ Trailer ទឹក(ម៉ឺន ឯកសុភារិទ្ធ) បានតស៊ូរៀនសូត្រក្លាយជាប៉ូលិសចំណែកសាប(សេម)នៅតែជាអ្នករើសអេតចាយដូចកាលពីក្មេងដដែល។ ថ្ងៃមួយសួគ៌និងទឹកបានជួបសាបម្ដងទៀតតែសាបព្យាយាមធ្វើមិនស្គាល់ តែយ៉ាងណាក៏មិនអាចលាក់បាំងគេទាំងពីរនាក់បានដែរទើបសាបព្រមទទួល។

ជីដូនចាស់នៅតែស្រលាញ់អាណិតសាបបើទោះបីជាឪពុកម្ដាយសួគ៌និងមនុស្សជុំវិញខ្លួនចាត់ទុកគេជាមនុស្សមិនល្អមិនចូលចិត្តក៏ដោយ។ ទឹក ជាបងប្រុសចង់ឃើញប្អូនមានអនាគតបានឱ្យសាបទៅរៀនជួសជុលម៉ូតូនៅភ្នំពេញរយៈពេល១ឆ្នាំ សាបរៀនចប់ក៏ទៅបើកតូបជួសជុលម៉ូតូតាមបងណែនាំមែន តែលើកនេះសាបបានផុងខ្លួនប្រព្រឹត្តរឿងខុសច្បាប់ម្ដងទៀតទើបគេត្រូវជាប់គុក។ អ្វីដែលគួរឱ្យសង្វេគនិងឈឺចាប់បំផុតទប់ទឹកភ្នែកមិនបាន ជីដូនចាស់បានស្លាប់មុនពេលសាបចេញពីគុក។​

តើការត្រឡប់មកជួបគ្នារវាងអ្នកទាំងបីសួគ៌ សាប និងទឹក មានអ្វីកើតឡើងខ្លះ? ចុះសាបអាចក្លាយជាមនុស្សល្អបន្ទាប់ពីចេញពីគុកដែរឬយ៉ាង? សូមរង់ចាំទស្សនាខ្សែរឿងជិវិត«ទឹកសាប»រដូវកាលទី២បន្ទាប់ពីរឿង«ម៉ែស្អាត»រដូវកាលទី៣ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័នក៏ដូចជា Live ផ្ទាល់លើ Facebook និង YouTube Sastra Film វេលាម៉ោង៩យប់៕

អត្ថបទពី៖ The Selapak News

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia