Connect with us

កម្សាន្ដ

ឈុំ ចាន់ដារ៉ា ធ្លាប់ចង់ឈប់សម្តែងដោយសាររឿងមួយនេះ!

ទស្សនិកជនប្រាកដជាបានតាមដានទស្សនា រឿង «ផ្ទះស៊ីជម្ពូ» ដែលបានបញ្ចប់កន្លងទៅថ្មីៗនេះ ក្នុងនោះកញ្ញា ឈុំ ចាន់ដារ៉ា សម្តែងជាតួអង្គ ដាវី

ទស្សនិកជនប្រាកដជាបានតាមដានទស្សនា រឿង «ផ្ទះស៊ីជម្ពូ» ដែលបានបញ្ចប់កន្លងទៅថ្មីៗនេះ ក្នុងនោះកញ្ញា ឈុំ ចាន់ដារ៉ា សម្តែងជាតួអង្គ ដាវី ដែលជាតួអង្គមួយតម្រូវអោយនាងកាច ឆ្នាស់ ពិសេសតាមដណ្តើមតួឯកប្រុសដោយហ៊ានប្រើគ្រប់វិធីទាំងអស់។

មានទស្សនិកជនមួយចំនួនតូចបានបញ្ចេញមតិទៅលើការសម្តែងរបស់កញ្ញា ដែលមើលទៅហួសហេតុសម្តែងជ្រុល និងមានខ្លះរហូតប្រើពាក្យសម្តីមិនសមរម្យជាច្រើន រហូតដល់កញ្ញាចង់បោះបង់ការសម្តែងព្រោះប៉ះពាល់ដល់អារម្មណ៍ខ្លាំង។

បើយោងតាមរយះគណនីហ្វេកប៊ុកឈ្មោះ ប៊ុន ចាន់និមល ដែលជាផលិតករបានបង្ហោះវីដេអូរួមជាមួយនិងកញ្ញាឈុំ ចាន់ដារ៉ា បានបកស្រាយពីបញ្ហានេះ និងបាននិយាយរឿងក្នុងចិត្តអំពីមតិរិះគន់ជាច្រើន ដែលធ្វើឲកញ្ញាពិបាកទទួលយកជាខ្លាំង។ ក្នុងនោះដែលផលិតករឿងបានបកស្រាយថាកញ្ញាគ្រាន់តែចង់សម្តែងឱ្យបានល្អ និងសម្តែងទៅតាមសាច់រឿងដែលដឹកនាំគាត់ចង់បានតែប៉ុណ្ណោះ ។

ទោះជាយ៉ាង ដារ៉ា ក៏នៅតែលើកទឹកចិត្តខ្លួនឯងបន្តការសម្តែងជូនបងប្អូនទស្សនានៅសាច់រឿងបែបថ្មី  ដែលមានចរិតបែបកាច ស្លូត គឺមានគ្រប់ទម្រង់។ កញ្ញា ឈុំ ចាន់ដារ៉ា បាន​បញ្ជាក់ថាអរគុណដល់អ្នកគាំទ្រដែលតែងតែ លើកទឹកចិត្តដល់នាងកន្លងមកទើបធ្វើឲ្យនាងមានថ្ងៃនេះដែលអាចបន្តការសម្តែងជូនបងប្អូនទស្សនិកជន ក៏ដូចជាការបង្ហាញពីសមត្ថភាពថ្មីៗរបស់នាងផងដែរ៕

អត្ថបទដោយ៖ Lyn

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia